• Mon. Mar 14th, 2022

ច្បាស់ហើយ ផ្លូវជាតិ​លេខ ៣១ និង ៣៣ កាត់តាម​កំពង់ត្រាច​​ដល់​ខេត្តកែប នឹង​បើកការដ្ឋាននៅ​ឆ្នាំក្រោយ

492 Shares

ផ្លូវជាតិលេខ៣១ និងផ្លូវជាតិលេខ៣៣ ពីបែកគុស កាត់តាមស្រុក​កំពង់ត្រាច ទៅដល់ខេត្តកែប នឹងបើកការដ្ឋានស្តារនិង​ពង្រីកលើកកម្រិតគុណភាពពីកៅស៊ូ DBST ទៅជាកៅស៊ូ AC នៅឆ្នាំ២០២២ខាងមុខ។ នេះ​បើ​តាម​លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានលើកឡើងក្នុងឱកាសបាន​ដឹកនាំ​ប្រធានគណៈកម្មការទី៩ នៃរដ្ឋសភាពិនិត្យមើលសកម្មភាព និងវឌ្ឍនភាពនៃការ​សាងសង់ផ្លូវជាតិលេខ៣ កាលពី​ថ្ងៃម្សិលមិញនេះ។

លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល បានបន្ថែមទៀតថា ​កំណាត់​ផ្លូវ​ជាតិលេខ៤១ ក៏នឹងបើកការដ្ឋានស្តារដូចគ្នា។ លោក​រដ្ឋមន្រ្តី​បានលើក​ឡើង​ថា ​រាជរដ្ឋាភិបាលខិតខំ​ស្វះស្វែង​រក​ថវិកា​ស្តារ​និងពង្រីកផ្លូវជាតិ​ជាច្រើន​កន្លែង ដើម្បី​សម្រួលលំហូរ​ការ​ដឹក​ជញ្ជូន និង​សម្រួលការ​ធ្វើ​ដំណើរ​របស់​ប្រជាពលរដ្ឋ​ឲ្យ​កាន់តែប្រសើរ៕

492 Shares
Copy link
Powered by Social Snap