បើតាមផេកផ្លូវការរបស់ក្រុមហ៊ុន Cambodia Airport បានបញ្ជាក់ថា កម្ពុជាមានជើងហោះហើរជាប្រចាំទៅគោលដៅប្រទេសចំនួន ៤ និងកោះតៃវ៉ាន់ ក្នុងវិបត្តិកូវីដដែលនៅបន្តញាំញីសេដ្ឋកិច្ចវិស័យអាកាសចរនេះ។
ប្រទេសទាំង ៤ ដែលនៅបន្តមានជើងហោះហើរមកប្រទេសកម្ពុជាមានចិន សិង្ហបុរី កូរ៉េខាងត្បូង វៀតណាម និងកោះតៃវ៉ាន់។
ជើងហោះហើរទៅកាន់ប្រទេសចិនមានច្រើនជាងគេដោយភ្ជាប់ទៅទីក្រុងធំៗមាន ប៉េកាំង ឆឹងឌូ ក្វាងចូវ គុនមីង សៀងហៃ សិនជិន និងសៀមេន។ ចំណែកជើងហោះហើរទៅប្រទេស ៣ ទៀតមានកូរ៉េខាងត្បូង វៀតណាម សិង្ហបុរីសិង្ហបុរី និងទីក្រុងតៃប៉ិកោះតៃវ៉ាន់។