• Thu. Mar 24th, 2022

កម្ពុជាផ្តល់ថវិកាចំនួន ២០ម៉ឺនដុល្លារ និងម៉ាស ១លាន ១សែនម៉ាស ដល់ប្រទេសវៀតណាមដែលកំពុងរងការរាតត្បាតជំងឺកូវីដ-19

0 Shares

រាជរដ្ឋាភិបាលកម្ពុជា ប្រកាសឧបត្ថម្ភថវិកា ២០ម៉ឺនដុល្លារ និងម៉ាសចំនួន ១លាន ១សែនម៉ាស់ ជូនទៅរដ្ឋាភិបាលវៀតណាម ដើម្បីរួមចំណែកដោះស្រាយការលំបាក ខណៈវៀតណាមកំពុងរងការរាតត្បាតដោយសារជំងឺកូវីដ-១៩។

នាយករដ្ឋមន្រ្តីនៃកម្ពុជា សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ម៉ាស់ដែលផ្តល់ទៅវៀតណាមនេះ មានម៉ាស់ធម្មតាចំនួន ១លានម៉ាស់ និងម៉ាស់វេជ្ជសាស្ត្រចំនួន ១០ម៉ឺនម៉ាស់។ បើតាមសម្តេចនាយករដ្ឋមន្រ្តី ការផ្តល់ជំនួយថវិកា និងម៉ាស់នេះ បង្ហាញនូវស្មារតីរួមសហការគ្នាក្នុងនាមប្រទេសជាមិត្ត ដើម្បីចូលរួមក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សូមរំលឹកឡើងវិញដែលថា កន្លងទៅ កម្ពុជា ក៏ធ្លាប់បានផ្តល់ជំនួយម៉ាស់ទៅកាន់ប្រទេសឡាវ មីយ៉ាន់ម៉ា ទីម័រ និងណេប៉ាល់ផងដែរ ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩៕

0 Shares
Copy link
Powered by Social Snap