• Mon. Mar 14th, 2022

ព្រលាន​យន្តហោះ​តារាសាគរ​សង់រួចរាល់ គ្រោង​ដាក់ឲ្យ​ដំណើរ​នៅ​ចុង​ឆ្នាំ​២០២១

672 Shares

គម្រោង​សាងសង់​ព្រលានយន្ដហោះតារាសាគរ នៅខេត្តកោះកុង នឹងអាចឲ្យដាក់ដំណើរការ ចុងឆ្នាំ២០២១នេះ ស្របពេលដែលដំណើរការសាងសង់ បានបញ្ចប់រួចរាល់។ នេះ​បើ​តាមមន្រ្តី​អាកាសចរស៊ីវិល។

លោក ស៊ីន ចាន់សិរីវុត្ថា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលបានឲ្យដឹង​ថា ព្រលានយន្ដហោះតារាសាគរ នៅខេត្តកោះកុង បានបញ្ចប់ការសាងសង់រួចរាល់នៅចុងឆ្នាំ២០២០ នៅសល់តែលើការងារសំអាត និងការធ្វើតេស្ដបច្ចេកទេសមួយចំនួន ដែលត្រូវការពេលវេលាប្រមាណ៥-៦ខែទៀត នឹងអាចដាក់ឲ្យដំណើរការ នៅចុងឆ្នាំ២០២១នេះ។

ព្រលានយន្ដហោះ តារាសាគរ ស្ថិតក្នុងស្រុកបុទមសាគរ ខេត្តកោះកុង ជាវិនិយោគដោយក្រុមហ៊ុនចិន Union Development Group លើទំហំទឹកប្រាក់១៥០លានដុល្លារ ក្នុងការប្រែក្លាយ​តំបន់ឆ្នេរ​​ខេត្តកោះកុង​ជា​រមណីយដ្ឋាន​ទេសចរណ៍​កម្រិត​អន្តរជាតិ​៕

672 Shares
Copy link
Powered by Social Snap