• Tue. Mar 15th, 2022

ត្រៀមបងប្អូន! សភាពាណិជ្ជកម្មកម្ពុជា ជួបដំណាងក្រុមហ៊ុន amazon.com ដើម្បីនាំផលិតផលទៅលក់នៅសហរដ្ឋអាមេរិកឆាប់ៗនេះ

672 Shares

អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា បានជួបពិភាក្សាគ្នាជាមួយដំណាងក្រុមហ៊ុនអាម៉ាហ្សូន Amazo ដើម្បីរកគន្លឹះនាំផលិតផលទៅលក់នៅសហរដ្ឋអាមេរិកតាមរយៈ amazon.com ដែលជាទីផ្សារពាណិជ្ជកម្មអនឡាយកំពូលធំមួយរបស់ពិភពលោក ខណៈរហូតមកទល់នឹងឥឡូវមិនទាន់មានអ្នកវ៉ាដាច់នៅឡើយ។

កម្មវិធីនេះធ្វើឡើងនៅថ្ងៃទី១០ ខែសីហានេះ មានការអញ្ញើញពី លោកឧកញ៉ា ងួន ម៉េងតិច អគ្គនាយកសភាពាណិជ្ជកម្មកម្ពុជា និងមានការចូលរួមពី លោក លីអុង យូង ប្រធានផ្នែកជ្រើសរើសតំណាងលក់របស់ក្រុមហ៊ុនអាម៉ាហ្សូន Amazon Global Selling Rest of Southeast Asia និងក្រុមហ៊ុនកម្ពុជាដែលសមាជិកស្ថាប័នបាកូដកម្ពុជាផងដែរ។

សិក្ខាសាលានេះ ធ្វើឡើងដើម្បីពិភាក្សាអំពីយន្តការនានានៃការនាំចេញផលិតផលកម្ពុជាទៅកាន់ទីផ្សារសហរដ្ឋអាមេរិកតាមរយៈ amazon.com និងការត្រៀមលក្ខណៈទាំងគុណភាពនិងបទដ្ឋានតម្រូវនានា។

សូមបញ្ជាក់ថា សិស្ខាកាមទាំងអស់ បានពិភាក្សា និងចូលរួមមតិដោយផ្ទាល់ជាមួយនិងអ្នកតំណាងក្រុមហ៊ុនអាម៉ាហ្សូន និងបានស្វែងយល់អំពីសារៈប្រយោជន៍លេខបារកូដដែលតម្រូវឲ្យមានជាចាំបាច់សម្រាប់លក់ផលិតផលនៅលើ amazon.com៕

672 Shares
Copy link
Powered by Social Snap