• Fri. Apr 1st, 2022

Month: January 2020

  • Home
  • មកដឹងតួលេខ​បុគ្គល​ដែល​មាន​គោរម្យងា “ឧកញ៉ា” នៅ​ក្នុង​ប្រទេស​កម្ពុជា​

មកដឹងតួលេខ​បុគ្គល​ដែល​មាន​គោរម្យងា “ឧកញ៉ា” នៅ​ក្នុង​ប្រទេស​កម្ពុជា​

តាម​រយៈ​សកម្មភាព​ចូល​រួម​សកម្មភាព​ចូល​រួម​អភិវឌ្ឍន៍ និង​កសាង​ជាតិ បុគ្គល​ជាង ៧០០នាក់ ត្រូវ​បាន​ព្រះមហាក្សត្រ ចេញ​ព្រះរាជក្រឹត្យ​ផ្ដល់​គោរម្យងា​ជា “ឧកញ៉ា” រហូត​ដល់​មាន​ចំនួន ៧០៤នាក់ តាម​តួលេខ​ពី​ឆ្នាំ​១៩៩៤ ដល់​ដើម​ឆ្នាំ​២០១៤។ មក​ដល់​ឆ្នាំ ២០១៩ ដែល​កន្លង​ទៅ​ថ្មី​ៗ គេ​ជឿ​ថា ចំនួន​នេះ អាច​ប្រែប្រួល​កំណើន ក្នុង​នោះ​ត្រឹម​តែ​ចុង​ឆ្នាំ ២០១៩ ប៉ុណ្ណោះ មាន​បុគ្គល​៣នាក់​ត្រូវ​បាន​តែង​តាំង​ជា​ឧកញ៉ា​ដោយ​ព្រះរាជក្រឹត្យ​ព្រះ​មហាក្សត្រ បន្ទាប់​ពី​ឧកញ៉ា ឡេង ណាវ៉ាត្រា ត្រូវ​បាន​តែង​តាំង​ពី​ដើម​ឆ្នាំ។ យ៉ាង​ណា តួលេខ​ចាស់​ក៏​មាន​ការ​ប្រែប្រួល​ដែរ ក៏​ព្រោះ​តែ បុគ្គល​ខ្លះ​បាន​សម្រេច​បោះបង់​គោរម្យងា “ឧកញ៉ា”…

តួលេខ​អ្នក​ស្លាប់ និង​របួស​ព្រឹក​នេះក្នុង​ហេតុការណ៍​បាក់​រលំ​អគារ​នៅ​ខេត្ត​កែប

គិត​ត្រឹម​ម៉ោង៥:០០ព្រឹក ថ្ងៃទី០៤ មករា ឆ្នាំ២០២០ ក្រុម​ការងារ​ចម្រុះ​សង្រ្គោះ​បន្ទាន់​បាន​រក​ឃើញ​ជន​រងគ្រោះ​ចំនួន​២៥​នាក់ ហើយ​ដែល​ក្នុង​នោះ​មាន​ស្លាប់​៧នាក់។ មក​ទល់​ព្រឹក​ថ្ងៃ​ទី ៤ មករា​នេះ ក្រុម​ការងារ​សង្រ្គោះ​បន្ទាន់​កំពុង​បន្ត​ប្រតិបត្តិការ​គាស់​រំលើង​ផ្ទាំង​បេតុង កាត់​សសៃ​ដែក​រុក​រក​បន្ត​ទៀត។ កាល​ពី​យប់មិញ​ថ្ងៃ​ទី ៣ មករា សម្តេច​តេជោ ហ៊ុន សែន នាយក​រដ្ឋ​មន្ត្រី​កម្ពុជា សម្តេច​បាន​អញ្ជើញ​ធ្វើ​ដំណើរ​ពី​ភ្នំពេញ​មក​ទាំង​យប់ ហើយ​បាន​នៅ​ជាមួយ​ក្រុម​ការងារ​ចម្រុះ​សង្គ្រោះ​បន្ទាន់​រហូត​ដល់​ម៉ោង៥:០០​ទៀប​ភ្លឺ ចូល​ដល់​ថ្ងៃ​ទី ៤ មករា ដែលពេល​នោះយើង​បាន​ជួយ​សង្គ្រោះ​ជន​រងគ្រោះ​២នាក់​ប្តី​ប្រពន្ធ​រួច​ផុត​ពី​សេចក្តី​ស្លាប់ ។ បន្ទាប់មក សម្តេចតេជោ ហ៊ុន សែន ក៏បានបន្ត​អញ្ជើញ​មកសួរសុខទុក្ខពួកគាត់ទាំងពីរនាក់…

សុំច្បាប់សង់ ៥ ជាន់ទេ តែសង់លើសរហូត ៧ជាន់ ចុងក្រោយ​មាន​រឿង​បែប​នេះ តើនរណាទទួលខុសត្រូវ?

យោង​តាម​គណនីយ Facebook លោកផែង វណ្ណៈ បានសរសេរថា នៅថ្ងៃទី​ ៥​ ខែ​ ធ្នូ​ ឆ្នាំ​ ២០១៩​ មន្ទីរ​រៀបចំដែនដី​ នគរូបនីយកម្ម​ និង​ សំណង់​ ខេត្ត​កែប​ បានចុះពិនិត្យសំណង់​អាគារ​នោះឃើ​ថា​ សង់ខុស​ពីលិខិត​អនុញ្ញាត​ ។ ក្នុងលិខិតអនុញ្ញាតអោយសង់តែកំពស់​ ៥​ ជាន់​ទេ​ តែម្ចាស់សំណង់​សង់ឡើង​បន្តរហូតដល់​ ៧​ ជាន់​ បណ្ដាល​អោយ​បាក់រលំនៅថ្ងៃទី​ ៣​ ខែ​ មករា​ ឆ្នាំ​…

ករណីបាក់រលំអគារនៅខេត្តកែប៖ គិតត្រឹមម៉ោង៥ព្រឹក រកឃើញ​ជន​រង​គ្រោះចំនួន២៥នាក់, ស្លាប់៧​នាក់​

រហូតដល់ម៉ោង៥៖០០នាទីព្រឹក ថ្ងៃទី០៤ ខែមករា ឆ្នាំ២០២០នេះ ក្រុមអ្នកជួយសង្រ្គោះចម្រុះ បានរកឃើញជនរងគ្រោះដែលកប់នៅក្នុងគំនរអគារកម្ពស់៦ជាន់ រលំបាក់នៅខេត្តកែប ចំនួន២៥នាក់ហើយ ដែលក្នុងនោះមានជនរងគ្រោះ៧នាក់បានស្លាប់ អ្នកនៅរស់រានមានជីវិត១៨នាក់។....

ស្ត្រី​អ្នក​លក់​អន​ឡាញ​​ម្នាក់ ប្រើ​ពេល​ត្រឹម​៣ឆ្នាំ ​ផ្លាស់​ប្ដូរ​ជីវិត​ខ្លួន​ឯង​​១៨០​ដឺគ្រេ រស់នៅ​​លើ​គំនរ​មាស​ប្រាក់​យ៉ាង​សប្បាយ​រីក​រាយ​

អ្នក​ស្រី Sonn kanika ដែល​ជា​អ្នក​លក់​អន​ឡាញ​ល្បី​ឈ្មោះ​ម្នាក់ ហើយ​បច្ចុប្បន្ន​​ល្បី​ថា ទទួល​​​ងារ​ជា​​ជំទាវ​ផង​ផង​នោះ​ក្រោយ​ពី​រៀបការ​ជា​មួយ​ស្វាមី​​ពាក់​ផ្កាយ​៣ មាន​តួនាទី​ធំ​​​មួយ​នៅ ក្រសួង​មហាផ្ទៃ​នោះ បាន​ប្រើ​ពេល​ត្រឹម​តែ​៣ឆ្នាំ​ប៉ុណ្ណោះ​លើ​ជំនួញ ធ្វើ​ឲ្យ​ជីវិត​ដែល​ធ្លាប់​តែ​ជួប​ការ​លំបាក វិវត្តន៍​មក​រស់​នៅ​លើ​គំនរ​មាស​ប្រាក់​យ៉ាង​សប្បាយ​រីក​រាយ។

ចិត្ត​ខ្លាំង​ជាង​ឪ! កូន​ប្រុស​​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា ធ្វើ​រឿង​ភ្ញាក់​ផ្អើល​មួយ​​នៅ​ចំពោះ​មុខ ធ្វើ​ឲ្យ​ឪពុក​ម្ដាយស្រឡាំងកាំង

គ្រា​ដែល​​លោក​ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រ​ដា​រ៉ា នាំ​ក្រុម​ការងារ​ចុះ​ចែក​សៀវភៅ លើ​គម្រោង​យុទ្ធនាការ​ចែក​សៀវភៅ​សរសេរ​១​ម៉ឺន​ក្បាល​​របស់​លោក ឧកញ៉ា​នៅ​ឯ​ខេត្ត ស្វាយរៀង​កាល​ពី​ពេល​កន្លង​ទៅ ហើយ​បន្ត យក​​កង់​១​គ្រឿង​ព្រម​ទាំង​សម្ភារៈ​សិក្សា​ក៏​ដូច​ជា​ថវិកា ទៅ​ចែក​ជូន​ដល់​ក្មេង​ប្រុស​ម្នាក់​កំព្រា​ឪពុក ម្ដាយ​ទៅ​ធ្វើ​ការ​សំណង់​នៅ​ឯ​ប្រទេស​វៀតណាម មាន​ជីវភាព​ខ្វះ​ខាត​ខ្លាំង នៅ​ស្រុក ជី​ភូ ស្រាប់​តែ​កូន​ប្រុស​លោក​ឧកញ៉ា ដែល​​បាន​ទៅ​ជា​មួយ​នោះ ឃើញ​ក្មេង​ប្រុស​កម្សត់​​រូប​នោះ គ្មាន​ទ្រនាប់ជើង​ពាក់ ហ៊ាន​ដោះ​ទ្រនាប់​ជើង​ដែល​ខ្លួន​កំពុង​ពាក់​ ឲ្យ​ក្មេង​ប្រុស​នោះ មិន​ស្ដាយ​ស្រណោះ ហើយ​សុខ​ចិត្ត​ដើរ​ជើង​ទទេ ចម្ងាយ​រាប់​​គីឡូ​ជា​មួយ​ឪពុក​ទាំង​ទឹក​មុខ​ញញឹម។ ទង្វើ​នេះ បាន​ធ្វើ​ឲ្យ​​លោក​ឧកញ៉ា ​ក៏​ដូច​ក្រុម​ការងារ​ដែល​ទៅ​ជា​មួយ​នោះ ភ្ញាក់ផ្អើល​ជា​ខ្លាំង មិន​នឹង​ស្មាន​ថា ក្មេង​វ័យ​ត្រឹម​តែ​៧​ឆ្នាំ​សោះ មាន​ចិត្ត​សប្បុរស​​បែប​នេះ​ឡើយ។...

ទប់​លែង​ជាប់! លោក​ជំទាវ ​ហ៊ាន​ឲ្យ​ដល់ ៧ ម៉ឺន​ដុល្លារ សង់​ថែម​ស្ពាន​នៅ​កំពង់​ស្ពឺ ២ កន្លែង​ទៀត មិន​ចាំ​បាច់​តែ ៥ ម៉ឺន​​ដុល្លារ​ទេ ឲ្យ​តែ​ហៅ..

ក្រោយ​ទទួល​ការ​រិះគន់​ថា​តម្លៃ​សាងសង់​ស្ពាន​អាកាស​ថ្មើរ​ជើង​នៅ​ខេត្តកំពង់​ស្ពឺ​មាន​តម្លៃ​ថ្លៃ​ហួស​ប្រមាណ និង​អ្នក​ខ្លះ​ទៀត​លើក​យក​ទៅ​ប្រៀបធៀប​ជាមួយ​ស្ពាន​អាកាស​ថ្មើរ​ជើង​នៅ​ថៃ ដែល​ពុំ​មាន​ប្រភព​ច្បាស់លាស់​ថា​សង់​អស់ ៥ ម៉ឺន​​ដុល្លារ ទី​បំផុត​លោក​ជំទាវ​ឧកញ៉ា សៀង ចាន់​ហេង ជា​នាយិកា​ក្រុមហ៊ុន​ហេង​អភិវឌ្ឍ​បាន​ចេញ​មក​ចូលរួម​ផ្តល់​យោបល់​ហើយ។ លោក​ជំទាវ​បាន​ចូល​ទៅ Comment ឆ្លើយតប​នឹង​ការ​រិះគន់​យ៉ាង​ដូច្នោះ​ថា៖ “យើង​មិន​ចង់​ឈ្នះ​ចង់​ចាញ់​អី​ទេ បើ​ស្ពាន​នៅ​ថៃ​គេ​សាងសង់​ម៉ូត​នោះ​តម្លៃ ៥ ម៉ឺន ដុល្លារ យើង​ឲ្យ​ ៧ ម៉ឺន ដុល្លារ ឲ្យ​ហៅ​ក្រុម​រិះគន់​នោះ​ទៅ​ហៅ​ក្រុមហ៊ុន​នោះ​មក​សាងសង់​ឲ្យ​យើង ដាក់​នៅ​ខេត្ត​កំពង់ស្ពឺ ២ កន្លែង​ទៀត​ផង តែ​ប្រយ័ត្ន តែ​ហៅ​ក្រុមហ៊ុន​ថៃ​មក​កសាង​មិន​បាន​ទេ​នោះ គួរ​តែ​បី​កំផ្លៀង​រាប់​មួយ​ទេ​មើល​ទៅ”។ គួរ​រំឭក​ថា​រឿងរ៉ាវ​នៃ​ស្ពាន​អាកាស​ថ្មើរ​ជើង​មួយ​នេះ ហាក់​កំពុង​ផ្ទុះ​ខ្លាំង​នៅ​លើ​បណ្តាញ​សង្គម…

ម្ចាស់ភោជនីយដ្ឋាន Chez sophéa & Matthieu អាជីវករគំរូដំបូងគេ ដែល​បានស្ម័គ្រចិត្តរុះរើ​សំណង់ ​ដើម្បី​រួម​​ចំណែកលើកកម្ពស់សោភ័ណភាពនិងគុណតម្លៃមុខប្រាសាទអង្គរវត្ត

ភោជនីយដ្ឋាន Chez sophéa & Matthieu ចំនួន៣ខ្នងនៅមុខប្រាសាទអង្គរវត្ត ដែល​បាន​ដំណើរ​ការ​តាំង​ពីឆ្នាំ១៩៩៣មក ដែលមានលោកស្រី អៀវ សុភ័ក្រកញ្ញា ជាម្ចាស់​បាន​ស្ម័គ្រចិត្តរុះ​រើ​សំណង់​របស់​ខ្លួន​ទាំងស្រុង ហើយប្រគល់ទីតាំងជូនអាជ្ញាធរជាតិអប្សរាអភិវឌ្ឍន៍ ដើម្បីកែប្រែសោភ័ណភាព​និង​រៀប​ចំសណ្តាប់ធ្នាប់មុខប្រាសាទអង្គរវត្ត...

បូមទឹកបំពេញស្រះមុខប្រាសាទអង្គរ​វត្ត ដើម្បីបង្កើនភាព ទាក់ទាញដល់​ភ្ញៀវ​ទេសចរណ៍

ដោយសាររដូវវស្សាឆ្នាំនេះមានភ្លៀងតិច និងមិនទៀងទាត់ ធ្វើឱ្យស្រះទឹកមុខប្រាសាទអង្គរវត្ត​មានតិច ​និងឆាប់រីងទឹក ។ ដើម្បីបង្កើនសោភ័ណភាព និងភាពទាក់ទាញនៅទីនេះ នាយកដ្ឋាន​គ្រប់គ្រង​ទឹកនៃអាជ្ញាធរជាតិអប្សរា បានចាប់ផ្តើមបូមបញ្ចូលទឹក​ក្នុងស្រះខាងត្បូង​នៃប្រាសាទ​អង្គរវត្ត ។..

បទ​ថ្មី “ឡាន​ស៊ីរ៉ែន តន់ ច័ន្ទ​សីម៉ា បើកឆាកឆ្នាំ២០២០

គ្រាន់​តែ​ចូល​ឆ្នាំ​ថ្មី ២០២០ ភ្លាម តារា​ចម្រៀង​ផលិតកម្ម Galaxy តន់ ច័ន្ទ​សីម៉ា បាន​សម្រេច​លទ្ធផល​ថ្មី​ទៀត ក្រោយ​ពី​នាង​បទ​ចេញ​ថ្មី​មួយ​បទ​មាន​ចំណង​ជើង​ថា "ឡាន​ស៊ីរ៉ែន" មាន​រសជាតិ​ថ្មី​ប្លែក​មិន​ដែល​ប្រទះ​ក្នុង​ចំណោម​បទ​ចម្រៀង​របស់​នាង។..