Apple បិទហាងលក់និងចែកចាយទំាងអស់នៅប្រទេសចិនដោយសារតែការរាតត្បាតវីរុសមរណៈកូរ៉ូណា
កាលពីចុងសប្តាហ៍កន្លងទៅ ក្រុមហ៊ុន Apple Inc បាននិយាយថាខ្លួន នឹងបិទនូវហាងលក់ផ្លូវការទំាងអស់របស់ខ្លួនដែលមាននៅក្នុងប្រទេសចិនដីគោករហូតដល់ថ្ងៃទី០៩ ខែកុម្ភះ ដោយសារតែការផ្ទុះឡើងនូវវីរុសកូរ៉ូណាដែលបង្កឱ្យមានអ្នកស្លាប់កើនឡើងដល់ទៅ២៥០ហើយកាលពីមួយសប្តាហ៍មុន។...
ទូរគមនាគមន៍បារំាង Orange ជ្រើសយក Nokia និងEricsson ដាក់ពង្រាយបណ្តាញ 5G ក្នុងស្រុក
ក្រុមហ៊ុនទូរគមនាគមន៍ដ៏ធំបំផុតរបស់ប្រទេសបារំាង Orange (ORAN.PA) បានលើកឡើងថា ខ្លួនបានជ្រើសរើសស្ថាប័ន Nokia (NOKIA.HE) ហើយនិង Ericsson (ERICb.ST)ដើម្បីដាក់ពង្រាយនូវបណ្តាញ5G លើដែនដីគោកនៅក្នុងប្រទេសបារំាង ខណៈដែលក្រុមហ៊ុនបច្ចេកវិទ្យា Huawei របស់ចិនកំពុងតែប្រឈមមុខទៅនឹងសភាពតានតឹងលើជម្រើសនយោបាយនៅក្នុងតំបន់សហគមន៍អឺរ៉ុបនោះ។..
Facebook ដកការចែកចាយដំណឹងខុសពីកូរ៉ូណា បន្ទាប់ពី WHO ប្រកាសអាសន្នសុខភាពសកលលោក
បន្ទាប់ពីអង្គការសុខភាពពិភពលោកបានប្រកាសអំពីការផ្ទុះឡើងនូវវីរុសកូរ៉ូណាថាជាគ្រោះអាសន្នដល់សុខភាពជាសកលលោកនោះរួចមក ក្រុមហ៊ុន Facebook Inc បាននិយាយថា ខ្លួននឹងដកចេញនូវព័ត៌មានច្រលំបល់មួយចំនួនលើការចែកចាយអំពីវីរុសកូរ៉ូណាឆ្លងឆាប់រហ័សនៅក្នុងប្រទេសចិននៅក្នុងខ្ទង់សម្រង់មតិស្តីពីសុខភាពនៅលើបណ្តាញសង្គមរបស់ខ្លួន។..
EU ស្វាគមន៍អាមេរិកលើ 5G តែគ្មានសញ្ញាប្រែប្រួលជំហពី Huawei
ប្រមុខឧស្សាហកម្មសហគមន៍អឺរ៉ុប Thierry Breton បាននិយាយកាលពីថ្ងៃសុក្រថា សហគមន៍អឺរ៉ុបស្វាគមន៍ដល់ការធ្វើអត្ថាធិប្បាយរបស់លោករដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិកទៅលើការសម្រេចចិត្តរបស់ប្លុកសហភាពអឺរ៉ុបដែលមិនចេញផ្សាយបំរាមទៅលើក្រុមហ៊ុនផលិតឧបករណ៍ទូរគមនាគមន៍ចិន Huawei [HWT.UL] ..
ថៃឈានមុខឆ្ពោះទៅរកមាគ៌ាបង្កើតក្រុងឆ្លាតវៃ ដើរដោយបច្ចេកវិទ្យានៅក្នុងតំបន់អាស៊ាន
នៅក្នុងជំនួបកំពូលអាស៊ានឆ្នំា២០១៩ ប្រទេសថៃបានណែនំាអំពីគំនិតផ្តួចផ្តើមមួយមានឈ្មោះថា របៀបសេដ្ឋកិច្ចទិសបូព៌ាឬហៅកាត់ថា (EEC) ដែលគំនិតផ្តួចផ្តើមនេះសោតទៀតមានបំណងដើម្បីបំឡែងខេត្តនៅភាគខាងកើតប្រទេសចំនួន៣ ឱ្យក្លាយទៅជាទីក្រុងឆ្លាតវៃបំពាក់ដោយបច្ចេកវិទ្យាស្ទើរតែគ្រប់ចរន្តឈាមសេដ្ឋកិច្ច។
អឺរ៉ុបចង់ឱ្យមានទីផ្សារទិន្នន័យតែមួយ ដើម្បីបំបែកឥទ្ធិពលគ្របសង្កត់ស្ថាប័នបច្ចេកវិទ្យាធំៗរបស់អាមេរិក
បើតាមគណៈកម្មការសហគមន៍អឺរ៉ុបបានលើកសំណើរ ហើយត្រូវបានទីភ្នាក់ងារព័ត៌មានរ៉យទ័រចុះផ្សាយថា សហភាពអឺរ៉ុបចង់បង្កើតឱ្យមានទីផ្សារតែមួយងាយស្រួលគ្រប់គ្រងទិន្នន័យដែលមានបំណងចង់ប្រកួតប្រជែងឥទ្ធិពលគ្របដណ្តប់ពីក្រុមហ៊ុនបច្ចេកវិទ្យាយក្សដូចជា Facebook, Google ហើយនិង Amazon។..