• Tue. Mar 15th, 2022

ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា

  • Home
  • ចិត្ត​ខ្លាំង​ជាង​ឪ! កូន​ប្រុស​​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា ធ្វើ​រឿង​ភ្ញាក់​ផ្អើល​មួយ​​នៅ​ចំពោះ​មុខ ធ្វើ​ឲ្យ​ឪពុក​ម្ដាយស្រឡាំងកាំង

ចិត្ត​ខ្លាំង​ជាង​ឪ! កូន​ប្រុស​​ឧកញ៉ា ភិរម្យ វិចិត្រ​ដា​រ៉ា ធ្វើ​រឿង​ភ្ញាក់​ផ្អើល​មួយ​​នៅ​ចំពោះ​មុខ ធ្វើ​ឲ្យ​ឪពុក​ម្ដាយស្រឡាំងកាំង

គ្រា​ដែល​​លោក​ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រ​ដា​រ៉ា នាំ​ក្រុម​ការងារ​ចុះ​ចែក​សៀវភៅ លើ​គម្រោង​យុទ្ធនាការ​ចែក​សៀវភៅ​សរសេរ​១​ម៉ឺន​ក្បាល​​របស់​លោក ឧកញ៉ា​នៅ​ឯ​ខេត្ត ស្វាយរៀង​កាល​ពី​ពេល​កន្លង​ទៅ ហើយ​បន្ត យក​​កង់​១​គ្រឿង​ព្រម​ទាំង​សម្ភារៈ​សិក្សា​ក៏​ដូច​ជា​ថវិកា ទៅ​ចែក​ជូន​ដល់​ក្មេង​ប្រុស​ម្នាក់​កំព្រា​ឪពុក ម្ដាយ​ទៅ​ធ្វើ​ការ​សំណង់​នៅ​ឯ​ប្រទេស​វៀតណាម មាន​ជីវភាព​ខ្វះ​ខាត​ខ្លាំង នៅ​ស្រុក ជី​ភូ ស្រាប់​តែ​កូន​ប្រុស​លោក​ឧកញ៉ា ដែល​​បាន​ទៅ​ជា​មួយ​នោះ ឃើញ​ក្មេង​ប្រុស​កម្សត់​​រូប​នោះ គ្មាន​ទ្រនាប់ជើង​ពាក់ ហ៊ាន​ដោះ​ទ្រនាប់​ជើង​ដែល​ខ្លួន​កំពុង​ពាក់​ ឲ្យ​ក្មេង​ប្រុស​នោះ មិន​ស្ដាយ​ស្រណោះ ហើយ​សុខ​ចិត្ត​ដើរ​ជើង​ទទេ ចម្ងាយ​រាប់​​គីឡូ​ជា​មួយ​ឪពុក​ទាំង​ទឹក​មុខ​ញញឹម។ ទង្វើ​នេះ បាន​ធ្វើ​ឲ្យ​​លោក​ឧកញ៉ា ​ក៏​ដូច​ក្រុម​ការងារ​ដែល​ទៅ​ជា​មួយ​នោះ ភ្ញាក់ផ្អើល​ជា​ខ្លាំង មិន​នឹង​ស្មាន​ថា ក្មេង​វ័យ​ត្រឹម​តែ​៧​ឆ្នាំ​សោះ មាន​ចិត្ត​សប្បុរស​​បែប​នេះ​ឡើយ។...

យុទ្ធនាការ​ចែក​សៀវភៅ​១ម៉ឺន​ក្បាល​របស់​ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រ​ដា​រ៉ា បង្កប់​អត្ថន័យ​បង្ហាញ​​​ឲ្យ​សិស្ស​ចេះ​ដើរ​ផ្លូវ​ជោគជ័យ​តាំង​​ពី​ថ្នាក់​បឋម

ជា​សៀវភៅ​សរសេរ​ធម្មតា​ប៉ុន្តែ​នៅ​លើ​​ក្រប​សៀវភៅ បាន​សរសេរ​បង្ហាញ​ពី​គោល​ដៅ​របស់​មនុស្ស​ម្នាក់ៗ​​ដែល​ចង់​បាន​នា​ថ្ងៃ​អនាគត ថា​តើ​ចង់​ធ្វើ​អ្វី? អ្នក​ជំនួញ? រាជការ? គ្រូពេទ្យ? វិស្វករ? គ្រូ​បង្វឹក?ឬ គណនេយ្យករ ជា​ដើម រួម​នឹង​ពាក្យ​ដាស់តឿន​មួយ​ចំនួន ដល់​មនុស្ស​ទូទៅ សុទ្ធតែ​ត្រូវ​បាន​​បោះពុម្ព​លើ​ក្រប សៀវភៅ​ចំនួន​១ម៉ឺន​​ក្បាល របស់​​ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រ​ដា​រ៉ា សម្រាប់​ចែក​ជូន​ដល់​សិស្ស​តាម​នៅ​សាលា​ក្រីក្រ តាម​​ទី​ជនបទ​នា​ក្នុង​ប្រទេស​កម្ពុជា។..

ចូល​រកស៊ី​​លើ​ទឹក​ដី បាវិត​ភ្លាម ឧកញ៉ា​​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ផ្ដល់​ផ្ទះ​៣០​ល្វែង​ជូន​មន្ត្រី​រាជការ ចំណែក​អ្នក​ទិញ​វិញ ទិញ​ភ្លាម​បាន​ចំណូល​មក​វិញ​ភ្លាមៗ

ដំណឹង​ល្អ​សម្រាប់​មន្ត្រី​រាជការ ​កំពុង​បម្រើការ​លើ​ទឹក​ដី ក្រុង​បាវិត ខេត្ត ស្វាយរៀង ដែល​មិន​ទាន់​មាន​ផ្ទះ​ស្នាក់​នៅ ឧកញ៉ា​បណ្ឌិត ភិរម្យ វិចិត្រដារ៉ា ដែល​កំពុង​តែ​បោះ​ទុន​វិនិយោគ​សំណង​ផ្ទះ​​ល្វែង​រាប់​ពាន់​ស្វែង​នៅ​លើ​ទី​ក្រុង​ថ្មី​ជាប់​​ព្រំប្រទល់​វៀតណាម​នេះ បាន​ប្រកាស​​ថា នឹង​​​ផ្ដល់​ផ្ទះ​ចំនួន​៣០​ល្វែង​ជា​ជំហាន​ដំបូង ជូន​មន្ត្រី​រាជការ​ដែល​មិន​ទាន់​មាន​ផ្ទះ​ស្នាក់ ដោយ​មិន​គិត​ប្រាក់​ឡើយ មិន​ត្រឹម​តែ​ប៉ុណ្ណោះ ..

មិន​សរសើរ​មិន​បាន​ឡើង​ឧកញ៉ា​ហើយ​នៅ​ប្រឹង​រៀន​ថែម​ទៀត ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ទទួល​សញ្ញា​ប័ត្រ​បណ្ឌិត​កិត្តិយស​ពី​សាកល​វិទ្យាល័យ​​​ល្បី​ឈ្មោះ​​មួយ នៅ​អាមេរិក

ដូចពាក្យមហាជនតែនិយាយថា ការសិក្សាពិតជាឥតដែនកំណត់ ទោះបីជាអ្នកទាំងនោះ ជាអ្នកមានទ្រព្យជានាយយកក្រុមហ៊ុនឬជាសាស្ត្រាចារ្យក្ដី ក៏នៅតែឆ្លៀតសិក្សាបន្ថែមលើជំនាញដែលខ្លួនខ្វះខាត។ ជាក់ស្ដែង លោក ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ដែលធ្លាប់មានប្រវត្តិជាអ្នករត់ម៉ូតូឌុប ហើយបច្ចុប្បន្នជាអ្នកជំនួញ និង ជាសាស្ត្រាចារ្យបង្ហាត់បង្រៀនវគ្គបុគ្គលជោគជ័យ នៅថ្ងៃនេះបានទទួលសញ្ញាប័ត្របណ្ឌិតកិត្តិយសពីសាកលវិទ្យាល័យល្បីឈ្មោះមួយ នៅអាមេរិក Universal Ministries of The King’s College (UM.KC.) ..

ផ្នត់គំនិត​១៣​ចំណុច បង្ហាញ​ភាព​​ក្លាហាន​របស់​យុទ្ធជនស៊ាំម៉ូ រ៉ៃជប៉ុន

ស៊ាំម៉ូរ៉ៃ គឺជា​ពួក​អភិជនយោធា និង​ជាកងវរសេនាធំរបស់ជប៉ុន នៅយុគសម័យបុរាណ និង​សម័យ​ទំនើប​នាពេលបច្ចុប្បន្ន។ហើយពួកគេពិតជាល្បីល្បាញក្នុង​ការប្រយុទ្ធជាមួយស្មារតី​មិន​ខ្លាចការ​ស្លាប់ ដើម្បី​ជ័យជំនះ ជាមួយនឹងមោទនភាពរបស់ប្រជាជាតិនៃអាណាចក្រជប៉ុន..

ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា បង្ហើប យុទ្ធសាស្ត្រ​វិនិយោគ​អចលនទ្រព្យ​ទិញ​ភ្លាម​ចំណេញ​ភ្លាម

តើធ្វើដូចម្ដេចអាចចំណេញពេលទិញធ្លាប់តែ​ឮថា​ចំណេញពេលលក់​ឆ្លង​កាត់តាមការរៀនសូត្រ​ពីបណ្ដាលមហាសេដ្ឋីពិភព​លោក​​ដូច​ជាលោក​រ៉ូបឺតគី​យ៉ូសាគី លោកដូណាល់ត្រាំប្រធានាធិបតីសហរដ្ឋអាមេរិកនិងបណ្ដាលគ្រូល្បីៗទៀត បូក​រួម​នឹង​បទ​ពិសោធន៍ដែលខ្ញុំបានអនុវត្តកន្លងមកទទួលបានលទ្ធផលយ៉ាងល្អប្រសើរខ្ញុំសូមចែករំលែក យុទ្ធសាស្រ្តដូចខាង...

មិន​សរសើរ​​មិន​បាន! ឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ជួបជុំ​អ្នករត់ម៉ូតូឌុប ដើម្បី​រំលឹក​​អតីតកាល ដែល​ខ្លួន​ធ្លាប់​ជា​អ្នករត់ម៉ូតូឌុប

លោកឧកញ៉ា ភិរម្យ វិចិត្រដារ៉ា ប្រធានក្លឹបពាណិជ្ជករ​កម្ពុជា ​និងលោកស្រី នង ស្រីពេជ្រ បាន​រំលឹក​អនុស្សាវរីយ៍ដ៏ជូរចត់របស់ខ្លួន នៅចំពោះមុខអ្នករត់ម៉ូតូឌុបជាច្រើននាក់ និង​បានបញ្ជាក់ថា លោកមិនភ្លេចកំណើតពីអតីតកាលជាអ្នករត់ម៉ូតូឌុបនោះ..

វាសនា​មនុស្ស​មើល​មិន​ឃើញ​ពិត​មែន!អតីត​អ្នក​រត់​ម៉ូតូ​ឌុប​ម្នាក់ ឡើង​ងារ​ជា​ឧកញ៉ា…

ផ្តើម​ពីជីវិត​អ្នករត់ម៉ូតូឌុប និង​ភាពតស៊ូអត់ធ្មត់ ពីសំណាក់ការមាក់ងាយពីមនុស្សដែលនៅជុំវិញខ្លួន។ ទាំង​នេះ​ហើយ​ធ្វើឲ្យយុវជនម្នាក់ហ៊ានលះបង់ កំលាំងកាយ និងកំលាំងចិត្ត ជំនះរាល់ឧបសគ្គ​ទាំង​ឡាយ​ដែលមាននៅចំពោះមុខ ​រហូតមកដល់ពេលនេះបានក្លាយ​ខ្លួនជាអគ្គនាយក​ក្រុមហ៊ុនវិនិយោគ..