រយៈពេល២ថ្ងៃនេះ ហាក់ដូចជាចេញបទចម្រៀងប្លែកបន្តិច ដែលផលិតកម្ម Galaxy Navatra បញ្ចេញបទឆ្លើយឆ្លងគ្នារវាង ខេម និងកំពូលតារាចម្រៀងស្រី តន់ ចន្ទសីម៉ា ក្នុងសាច់រឿងនៃបទ នោះ និយាយពីជម្លោះផ្ទះជាប់គ្នា។
ក្នុងសាច់រឿងនៃបទ ទី១តួស្រីខឹងតួប្រុស រឿងចតឡានមុខផ្ទះច្រៀងឌឺដងគ្នា ដោយខ្វះការ អធ្យាស្រ័យ។ ហើយបទទី២ បង្ហាញពីចរិតអាក្រក់របស់ ខេម ដែលចង់បង្កជម្លោះមកលើ តន់ ចន្ទសីម៉ា ដោយ ខេម បានកើបលាមកសត្វមុខផ្ទះរបស់ខ្លួន មកដាក់មុខផ្ទះតួស្រី តន់ ចន្ទសីម៉ា ហើយច្រៀងឌឺដងគ្នា ដោយចោទថា តន់ ចន្ទសីម៉ា ចិញ្ចឹមឆ្កែតែអត់គំនិត។
ដូចនេះបើសិនជាចង់ ជ្រាបច្បាស់ សូមទស្សនាបទចម្រៀងទាំង២បទនេះទាំងអស់គ្នា៖