មុននេះបន្តិច ភរិយារបស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោកជំទាវ ឈឺន ស្រីម៉ាច បានសម្រាលបុត្រម្នាក់ទៀតហើយជូនលោកឧកញ៉ា ដោយកូនដែលទើបសម្រាលនោះ គឺជាកូនប្រុសមានសុខភាពល្អប្រសើរបំផុត។
ភរិយារបស់លោក ឧកញ៉ា ឡេង ណាវ៉ាត្រា បានទៅសម្រាលកូននៅ គ្លីនិកឯកជនមួយ ហើយមុននេះបន្តិចFacebook លោកឧកញ៉ាក៏បានបង្ហោះរូបកូនប្រុសដែលទើបនឹងកើតនោះ លើបណ្ដាញសង្គមផងដែរ ដោយទទួលបានការសាទរជា ច្រើនពីមហាជន។ Facebook លោកឧកញ៉ា បានសរសេរបែបនេះថា ”សូមថ្លែងអំណគុណយ៉ាងខ្លាំងសំរាប់បងប្អូនដែលបានផ្ដល់ឈាមអោយភរិយាខ្ញុំ និងអគុណដល់បងប្អូនដែលជួយបារម្មណ៍”
គិតមកដល់ថ្ងៃនេះ ឧកញ៉ា ឡេង ណាវ៉ាត្រា ទទួលបានកូនចំនួន៣នាក់ហើយ ក្នុងនោះ ស្រីម្នាក់ប្រុស២នក់៕