ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ទើបសម្រេចអនុម័តនូវសំណើរបស់ក្រុមហ៊ុនវិនិយោគគម្រោងបង្កើតរោងចក្រ និងកាត់ដេរសំលៀកបំពាក់ មួយកន្លែង ស្ថិតក្នុងក្រុងតាខ្មៅ ខេត្តកណ្ដាល ដែលនឹងផ្ដល់ការងារដល់ពលរដ្ឋខ្មែរ ប្រមាណជិតពីរពាន់កន្លែង។
ក្រុមហ៊ុនវិនិយោគ ដែលគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ មានឈ្មោះ JIAYUAN HENGRUN INT’L TEXTILE CO., LTD. ដែលមានទីតាំងវិនិយោគ ស្ថិតនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មានទុនវិនិយោគ ប្រមាណ ៦,៦លានដុល្លារអាមេរិក នឹងអាចបង្កើតការងារបានចំនួន ១.៩២៩កន្លែង៕