• Tue. Mar 15th, 2022

អ្នកជំនួញស្រ្តីពីររូប ត្រូវបានព្រះមហាក្សត្រផ្តល់គោរមងារឧកញ៉ា ក្នុងជំនាន់ជាមួយមហាសេដ្ឋីប្រាក់លាន ភាព ហៀក

300 Shares

សម្រាប់វិស័យជំនួួញនៅកម្ពុជា ភាគច្រើនសុទ្ធតែបុរសៗអ្នកកាន់កាប់ ខណៈចំនួនអ្នកទទួលបានគោរមងារជាឧកញ៉ាក៏មានច្រើនជាងស្រ្តី ប៉ុន្តែនិយាយបែបនេះមិនមែនស្រ្តីគ្មានសមត្ថភាពក្នុងការគ្រប់គ្រងជំនួញនោះទេ។ អ្នកជំនួញស្រ្តីជើងចាស់ ៣រូប ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់តែងតាំងជា “ឧកញ៉ា” ក្នុងខែតែមួយ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

១.ឧកញ៉ា តាន់ ផល្លី

លោកជំទាវឧកញ៉ា តាន់ ផល្លី ជាម្ចាស់បូរី សុខាផល្លី អគ្គនាយិកាសហគ្រាសឯកបុគ្គល អភិវិឌ្ឍន៍លំនៅដ្ឋាន និងផ្សារថ្មីកំពង់ស្ពឺ។ លោកស្រីទទួលបានងារជា ឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/១០០៧/៥២៣ ចុះថ្ងៃទី២៤ ខែតុលា ឆ្នាំ២០០៧។

២.ឧកញ៉ា អ៊ឹង ស៊ីស្រ៊ន

លោកជំទាវឧកញ៉ា អ៊ឹង ស៊ីស្រ៊ន គឺជាអ្នកជំនួញមិនសូវបង្ហាញមុខរបរឲ្យគេឯងបានដឹងនោះ ប៉ុន្តែក្នុងកិច្ចការងារមនុស្សធម៌ជួយសង្គម សាសនា និងការកសាងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗវិញ ឃើញវត្តមានលោកជំទាវជាញឹកញាប់។ លោកជំទាវទទួលបានគោរមងារជា ឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/១០០៧/៥១០ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៧។

៣.អ្នកឧកញ៉ា ភាព ហៀក

លោកជំទាវអ្នកឧកញ៉ា ភាព ហៀក ប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង គ្រុប ដែលមានក្រុមហ៊ុនបុត្រសម្ព័ន្ធជាច្រើន ក្នុងវិស័យការអភិវឌ្ឍលំនៅឋាន, បេតុងលាយស្រេច, ការចែកចាយ និងផលិតស៊ីម៉ងត៍, ការ ចែកចាយផលិតផលបរិភោគ, ការផលិតស្រាបៀរ និងភេសជ្ជៈធំមួយនៅកម្ពុជា។

លោកជំទាវទទួលបានគោរមងារជា ឧកញ៉ា តាមព្រះរាជក្រឹត្យ នស/រកត/១០០៧/៥១១ ចុះថ្ងៃទី១២ ខែតុលា ឆ្នាំ២០០៧។ ហើយការពីឆ្នាំកន្លងទៅអ្នកជំនួញស្រ្តីដ៏មានឥទ្ធិពលនៅកម្ពុជា ភាព ហៀក ត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់ផ្តល់គោរមងារជា អ្នកឧកញ៉ា តាមព្រះនស/រកត/០៩២០/៩៤៦ ចុះថ្ងៃទី ០៣ ខែកញ្ញា ឆ្នាំ ២០២០៕

300 Shares
Copy link
Powered by Social Snap