• Mon. Mar 14th, 2022

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសចាក់វ៉ាក់សាំងការពារជំងឺ Covid19 ហើយជឿជាក់និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំ

234 Shares

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា មានប្រសាសន៍នៅក្នុងពិធីប្រគល់ និងទទួលវ៉ាក់សាំងប្រឆាំងជំងឺ កូវីដ១៩  ដែលជាជំនួយរបស់ប្រទេសចិន នៅព្រលានយន្តហោះអន្តរជាតិភ្នំពេញ នារសៀលថ្ងៃទី០៧ ខែកុម្ភៈម្សិលមិញថា ជំនួយវ៉ាក់សាំងរបស់រដ្ឋាភិបាលចិន គឺជាសក្ខីភាពមួយបញ្ជាក់ពីចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏រឹងមាំ រវាងប្រទេស និងប្រជាជនកម្ពុជាចិន នៅក្នុងក្របខណ្ឌ នៃកិច្ចសហប្រតិបត្តិការ ជាយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ ក្នុងការកសាងសហគមន៍ វាសនារួមគ្នា។

May be an image of 1 person, standing and flower

ឆ្លើយតបទៅនឹង បងប្អូន អ្នកសារព័ត៌មាន ពីចំនួនវ៉ាក់សាំងដែលត្រូវប្រើ និងប្រភពនៃវ៉ាក់សាំង គឺសម្ដេចតេជោ មានបំណងផ្ដល់ជូនប្រជាពលរដ្ឋចំនួន៨០% នៃប្រជាពលរដ្ឋសរុប ដែលស្មើនឹងចំនួន១៣លាននាក់ ត្រូវការវ៉ាក់សាំងប្រមាណ២៦លានដូស។ តែបន្ទាប់ឆ្លងកាត់ការពិភាក្សាជាប់ជាប្រចាំជាមួយគណ:កម្មការកូវ៉ាក់ គឺខាងកូវ៉ាក់ថាគួរផ្ដល់ត្រឹម ៦០% ទៅ ៧០% ឬសម្រាប់តែ១០លាននាក់បានហើយ តែចំពោះសម្ដេចតេជោ បានបញ្ជាក់ថា សម្ដេចនៅតែចង់ផ្ដល់ជូនប្រជាពលរដ្ឋអោយបានចំនួន៨០% នៃប្រជាពលរដ្ឋសរុប។

May be an image of 9 people, people standing, military uniform and outdoors

នៅព្រឹកថ្ងៃទី៨ ខែកុម្ភៈនេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ដែលជាអ្នកជំនួញអចលនទ្រព្យល្បីឈ្មោះមួយរូបនៅកម្ពុជា ដែលគ្រប់សកម្មភាពអ្នកឧកញ៉ាតែតែងធ្វើរឿងពិសេសៗសម្រាប់ជាតិមុខគេ ឬអាចនិយាយបានថា អ្នកបោះម៉ូយ។

May be an image of 7 people, people standing, military uniform and outdoors

អ្នកឧកញ៉ាម្ចាស់បុរី ឡេង ណាវ៉ាត្រា បានសរសេរសំណេរបង្ហោះដល់បណ្តាញសង្គមហ្វេសបុកថា ខ្ញុំបាទឡេងណាវ៉ាត្រា  នឹងចាក់វ៉ាក់សាំងការពារជំងឺ Covid19 ប្រសិនបើលក្ខខណ្ឌខ្ញុំគ្រប់គ្រាន់   ខ្ញុំជឿជាក់និងការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំរបស់ព្រះរាជាណាចក្រកម្ពុជា។

ជាថ្មីម្ដងទៀត សម្ដេចតេជោ នៅតែអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋមានការប្រុងប្រយ័ត្ន អនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាលជាប់ជាប្រចាំ និងសូមជូនពរបងប្អូនប្រជាពលរដ្ឋទាំងអស់ជួបតែសេចក្តីសុខ សេចក្តីចម្រើនគ្រប់ៗគ្នា៕

234 Shares
Copy link
Powered by Social Snap