• Tue. Mar 15th, 2022

ឆ្នាំ ២០២០ ចិនក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតរបស់សហភាពអឺរ៉ុប

5 Shares

សេវាកម្មព័ត៌មាន Eurostat ឲ្យដឹងថា កាលពីថ្ងៃចន្ទថា ប្រទេសចិនបានក្លាយជាដៃគូពាណិជ្ជកម្មដ៏សំខាន់របស់សហភាពអឺរ៉ុប (EU) នៅឆ្នាំ ២០២០ ហើយខណៈការនាំចេញ និងនាំចូលមានការកើនឡើង បើទោះបីប្រទេសផ្ទុះកូវីដតំបូងនៃការរីករាលដាលជំងឺកូវីដ ១៩ ក៏ដោយ ។

Image result for China became the main trade partner of the European Union (EU) in 2020, with exports and imports both increasing despite the COVID-19 pandemic, Eurostat said on Monday.

យោងតាមសេវាកម្មស្ថិតិរបស់សហភាពអឺរ៉ុប បង្ហាញថា ការនាំចូលរបស់ប្លុកមួយនេះពីប្រទេសចិនពេញមួយឆ្នាំ ២០២០ បានកើនឡើង ៥.៦ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៣៨៣.៥ ពាន់លានអឺរ៉ូ (៤៦៥ ពាន់លានដុល្លារអាមេរិក) ហើយការនាំចេញបានកើនឡើង ២.២ ភាគរយស្មើនឹង ២០២.៥ ពាន់លានអឺរ៉ូ ។

ពាណិជ្ជកម្មទំនិញជាមួយសហរដ្ឋអាមេរិក ដែលបានជាប់ក្នុងបញ្ជីដៃគូពាណិជ្ជកម្មរបស់សហភាពអ៊ឺរ៉ុបរហូតដល់ដើមឆ្នាំ ២០២០ ឃើញថាមានការធ្លាក់ចុះយ៉ាងខ្លាំងទាំងការនាំចេញ និងការនាំចូល ។

Image result for China became the main trade partner of the European Union (EU) in 2020, with exports and imports both increasing despite the COVID-19 pandemic, Eurostat said on Monday.

បន្ថែមពីនេះសហភាពអឺរ៉ុបក៏បានមើលឃើញពីទំហំពាណិជ្ជកម្មខ្ពស់ជាងមុនជាមួយពិភពលោកនៅខែធ្នូ ឆ្នាំ ២០២០ ដែលកើនឡើង ៦.៦ ពាន់លានអឺរ៉ូធៀបនឹងខែដដែលក្នុងឆ្នាំ ២០១៩ ដែលជាការកើនឡើងពីមួយឆ្នាំទៅមួយឆ្នាំចាប់តាំងពីវាត្រូវបានវាយប្រហារដោយរោគរាតត្បាតជាសកលនៃជំងឺកូវីដ ១៩ ។

Image result for China became the main trade partner of the European Union (EU) in 2020, with exports and imports both increasing despite the COVID-19 pandemic, Eurostat said on Monday.

ស្របពេលជាមួយគ្នានេះដែល ទីផ្សារតែមួយទទួលរងការថយចុះ ៩.៤ ភាគរយនៃការនាំចេញទំនិញ ហើយការនាំចូលថយចុះ ១១.៦ ភាគរយក្នុងឆ្នាំ ២០២០ ។ ដោយសារឧស្សាហកម្មភាគច្រើនរងផលប៉ះពាល់ដោយវិធានការទប់ស្កាត់កាលពីឆ្នាំមុន ឧស្សាហកម្មថាមពលត្រូវបានកត់សម្គាល់ថាមានការធ្លាក់ចុះយ៉ាងខ្លាំងក្នុងចំណោមវិស័យទាំងអស់ បន្ទាប់មកគឺឧស្សាហកម្មម្ហូបអាហារ និងភេសជ្ជៈ រួមទាំងវត្ថុធាតុដើម និងគីមី ។

ការចេញផ្សាយព័ត៌មានដោយសេវាកម្ម Eurostat កាលពីថ្ងៃចន្ទគឺស្របគ្នានឹងទិន្នន័យផ្លូវការរបស់ប្រទេសចិនដែលបានចេញផ្សាយនៅពាក់កណ្តាលខែមករាដែលបង្ហាញថា ពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបបានកើនឡើង ៥.៣ ភាគរយពោលឡើងដល់ ៤៤៩៥.៧៧ ពាន់លានយ័ន ឬជិត ៦០០ ពាន់លានអឺរ៉ូនៅឆ្នាំ ២០២០ ។

Image result for China became the main trade partner of the European Union (EU) in 2020, with exports and imports both increasing despite the COVID-19 pandemic, Eurostat said on Monday.

ខណៈការនាំចូល និងនាំចេញទំនិញសរុបរបស់ប្រទេសចិនបានកើនឡើង ១.៩ ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដល់ ៣២.១៦ ពាន់ពាន់លានយ័ន (ប្រហែល ៥ ទ្រីលានដុល្លារអាមេរិក) ក្នុងឆ្នាំ ២០២០ ដែលឈានដល់កម្រិតខ្ពស់បំផុត ការកើនឡើងនៃពាណិជ្ជកម្មជាមួយសហភាពអឺរ៉ុបគឺមានច្រើនជាងអត្រាកំណើនជាមធ្យមទ្វេដង ៕

ប្រភព ៖ XINHUA

5 Shares
Copy link
Powered by Social Snap