• Fri. Mar 18th, 2022

មួយបទនេះអ្នកនិយមដាច់យប់ អាចយកលេសតាម ព្រាប សុវត្ថិបាន ដឹងតែស៊ីផុយ

37 Shares

ថ្មី និងប្លែកទៀតហើយ MV បទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ដែលច្រៀង ដោយកំពូលតារាចម្រៀងល្បីឈ្មោះ ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា ដែលទើបនិងចេញក្តៅៗថ្ងៃនេះ របស់ផលិតកម្ម Galaxy Navatra មានការចាប់អារម្មណ៍ជាខ្លាំងពីគាំទ្រ ព្រោះចង្វាក់នៃបទចម្រៀងមួយនេះ ស្តាប់ទៅពីរោះប្លែក ស្រួលរាំ ហើយស៊ីគ្នាទៅនឹងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិដែលខិតជិតមកដល់នាពេលខាងមុខនេះ ។

 MV បទចម្រៀងថ្មីនេះដែរ ក្រោយស្តាប់ចប់ គឺអត្ថន័យបានបង្ហាញពីការអាណិត លោក ព្រាប សុវត្ថិ ព្រោះនេះជាការលះបង់របស់កូនចៅចំពោះមេរបស់ខ្លួន ពិតជាធំធេងណាស់ ហើយជាមួយនិងការសម្តែងកាយវិកាបែបក្រមិចក្រមើម របស់តារាប្រុស-ស្រីល្បីឈ្មោះទាំង ពីរដួងនេះ។ បទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ពិតជាមើលទៅមានភាពរស់រវើកមើល ហើយចង់មើលទៀត និង ថែមទាំងគួរឱ្យចង់រាំតាមថែមទៀតផង ។

ពិតជាមិនធម្មតាទេ បទចម្រៀងរបស់លោក ព្រាប សុវត្ថិ និង តន់ ច័ន្ទសីម៉ា ចេញមកមួយណា ក៏ផ្ទុះនៅការគាំទ្រដែរ ហើយក្រៅពីបទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ដែលត្រៀមសម្រាប់រីករាយ ក្នុងឱកាសចូលឆ្នាំខ្មែរខាងមុខនេះ គេសង្កេតឃើញថា ផលិតកម្ម Galaxy Navatra បានសម្រុកចេញបទចម្រៀងយ៉ាងច្រើនជាហូហែល ដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំខ្មែរនាពេលខាងមុខនេះផងដែរ ។

ការចេញបទចម្រៀងថ្មីស្ទើរតែរាល់ថ្ងៃបែបនេះ អាចចាត់ទុកថា ផលិតកម្ម Galaxy Navatra គឺជាផលិតកម្មតែមួយគត់ ដែលបានចេញបទចម្រៀងថ្មីច្រើនជាងគេនៅក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ៕

ចង់ដឹងច្បាស់ សូមទស្សនា MV បទ «គ្រប់យ៉ាងក៏ព្រោះតែមេ» ទាំងអស់គ្នា ៖

37 Shares
Copy link
Powered by Social Snap