• Mon. Mar 21st, 2022

Wow ! សរុប ជាង 20 លានដង ស្ទើរមិនគួរឲ្យជឿ 8 បទ របស់ កំពូលតារាចម្រៀង ព្រាប សុវត្ថិ គឺផ្ទុះទំាងអស់

8 Shares

ចាប់តំាងពី កំពូលតារាចម្រៀង ព្រាប សុវត្ថិ បង្ហាញខ្លួន ក្នុងផលិតកម្ម Galaxy Navatra មក គេឃើញថា បទស្ទើរតែទំាងអស់ សុទ្ធតែទទួលបានការគាំទ្រយ៉ាងខ្លាំង ស្ទើរមិនគួរឲ្យជឿ និងនឹកស្មានដល់ មិនថាបទញាក់ ឬមនោសញ្ចេតនា ទេ គឺសុទ្ធតែទាក់បេះដូងអ្នកស្តាប់ ឲ្យលង់ទៅតាម ស្តាប់ហើយ ស្តាប់ទៀត មិនចេះធុញទ្រាន់ និងជិនណាយឡើយ។

May be an image of 1 person, standing, motorcycle, outerwear and outdoors

ទន្ទឹមនឹងភាពជោគជ័យនេះ ខាងផលិតកម្ម Galaxy Navatra បានទំលាយ រឿងមួយ កាលពីម្សិលមិញប្រាប់ថា ៖ “Idol សមត្ថភាពគួរឲ្យសរសើរ អាចរ៉េប និងច្រៀងបត់បែន បានគ្រប់ទម្រង់ នៃបទចម្រៀង កំពូលតារាចម្រៀង ព្រាប សុវត្ថិ ចេញប្រាំបីបទ ត្រឹមតែ៣សប្តាហ៍មានអ្នកទស្សនាសរុបដល់ទៅជាង២០លានដង អរគុណបងប្អូនគាំទ្រទាំងអស់”។

ចំណែកអ្នកគាំទ្រឯណោះវិញ ក៏បានសាទរ ព្រមទាំងខមិនកោតសរសើរនៅជោគជ័យ ជាច្រើនផងដែរ។

តោះដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមស្តាប់បទទំាង ៨ នេះទំាងអស់គ្នា ដែលបានភ្ជាប់ជូនខាងក្រោមនេះ ៖

8 Shares
Copy link
Powered by Social Snap