ក្រសួងសុខាភិបាល បានបញ្ជាក់ថា មេរោគកូវីដ១៩ ដែលចម្លងនៅក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈ កន្លងទៅនេះ គឺជាមេរោគកូវីដ១៩ បំប្លែងខ្លួន ដែលជាមេរោគកាចសាហាវ និងចម្លងឆាប់រហ័សជាងធម្មតា ដែលកន្លងមកដឹងថាមានប្រភពពីប្រទេសអង់គ្លេស។
លទ្ធផលពីវិទ្យាស្ថានប៉ាស្ទ័របានវិភាគអ្នកជំងឺ ០៣ នាក់ បានឆ្លងកូវីដ ១៩ បម្លែងខ្លួន ដោយម្នាក់មានអាសយដ្ឋាននៅសង្កាត់ទន្លេបាសាក់ និងពីរនាក់ទៀតជាបុគ្គលិកហាង N8។
មេរោគថ្មីនេះ បង្កការព្រួួយបារម្ភ និងមានលទ្ធភាពខ្ពស់ក្នុងការឆ្លងលឿនចូលក្នុងសហគមន៍។
សូមបញ្ជាក់ថា ការផ្ទុះឆ្លងក្នុងសហគមន៍ ២០ កុម្ភៈ រយៈពេល ០៤ ថ្ងៃ មានអ្នកឆ្លងសរុប ៩២ នាក់៕