• Tue. Mar 15th, 2022

សេដ្ឋី​ក្នុង​ស្រុក​បោះទុន ១០០ លាន​ដុល្លារ អភិវឌ្ឍ​លំនៅដ្ឋាន​នៅ​ខេត្ត​ជាប់សមុទ្រ

34 Shares

ក្រុមហ៊ុនក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ីថោន ដែលជាក្រុមហ៊ុនក្នុងស្រុកមួយ បានសម្រេចបោះទុន វិនិយោគប្រមាណ១០០លានដុល្លារ ក្នុងការសាងសង់លំនៅដ្ឋានក្នុងខេត្តព្រះសីហនុ។

គម្រោងអភិវឌ្ឍ​លំនៅដ្ឋានរបស់​ក្រុមហ៊ុន​នេះ​ មានទីតាំងស្ថិតនៅបណ្ដោលផ្លូវជាតិលេខ៤ បិតត្រាំង ស្រុកព្រៃនប់ ខេត្តព្រះសីហនុ។

​ថ្លែងក្នុងពិធីចូលរួមសម្ពោធ​កាល​ពី​ថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២១ លោក គួច ចំរើន​ អភិបាល​ខេត្តព្រះសីហនុ ការវិនិយោគ លើវិស័យអចលនទ្រព្យ និងការសាងសង់សំណង់ផ្ទះល្វែង វីឡា បុរី លំនៅដ្ឋានក្នុងខេត្តព្រះសីហនុ នៅតែមានសកម្មភាព ជាបន្តបន្ទាប់។

ខេត្តព្រះសីហនុ គឺជាខេត្តតំបន់ឆ្នេរមួយ មានការអភិវឌ្ឍន៍លើគ្រប់វិស័យ ទាំងហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ ភ្លើង បំភ្លឺផ្លូវ និងសំណង់ អាគារតូច ធំ ក៏ដូចជា តាមតំបន់ទេសចរណ៍នានា ជាពិសេសសំបូរ ទៅដោយរមណីយ៍ដ្ឋានទេសចរណ៍ ក្នុងការទាក់ទាញភ្ញៀវមកទស្សនា និងលេងកម្សាន្ដ។

បើតាមលោក តុល លន ស្ថាបនិកក្រុមហ៊ុន លន ស៊ីធី ឡូតធឺសស៊ីថោន បាន​ឲ្យ​ដឹង​ថាគម្រោង​ទាំង​មូល​ត្រូវ​បាន​អភិវឌ្ឍ​នៅលើផ្ទៃដី​ទំហំ​ជាង ៦៦ហិកតា ក្រោម​ទុន​វិនិយោគ​ រហូតដល់ជាង១០០លានដុល្លារអាមេរិក ដោយមានការសាងសង់​លំនៅដ្ឋាន ផ្ទះវីឡារាប់រយល្វែង ព្រមទាំងហេដ្ឋារចនាសម្ពន្ធ័ផ្សេងៗផ្តល់ជូនអតិថិជន៕

34 Shares
Copy link
Powered by Social Snap