• Mon. Mar 21st, 2022

តាស្រម៉ូមសាហាវណាស់អាចល្បួង តន់ ចន្ទសីម៉ា ឱ្យប្រែចិត្តពីខេមបាន

4 Shares

បទចម្រៀងរបស់ ខេម ជាមួយ តន់ ចន្ទសីម៉ា ហាក់ដូចជាសម្រុកចេញកាន់តែច្រើន  តែសម្រាប់បទចម្រៀងមួយបទ ដែលបានចេញកាលពីព្រឹកមិញនេះ ដូចជាប្លែក   មិនមែនជាស្ទាយ៍ឈ្លោះប្រកែក ឌឺដងគ្នាដូចបទលើកមុនទេ ប៉ុន្តែបែរជារៀបរាប់ពីការបែងចែកវណ្ណៈរបស់ ខាងនារីដែលស្រលាញ់ដុល្លារជាងសេចក្ដីស្នេហាភក្ដី។  

ក្នុងន័យនេះ បានធ្វើឲ្យខេម រៀបរាប់ទាំងក្រៀមក្រំ ព្រោះខ្លួនបានដាក់ចិត្តស្រលាញ់ តន់ ចន្ទសីម៉ា ដោយស្មោះអស់ពីបេះដូង ប្រែជាខកចិត្តជាខ្លាំង។ ជាមួយគ្នានោះ អ្នកនិពន្ធបានលេងពាក្យប្លែកៗ ដូចជាដុល្លារមានប្ញទ្ធិ តាស្រម៉ូមសាហាយ   ជាដើមដែលជាតួអង្គអ្នកទី៣ ចូលមកជ្រៀតជ្រែកស្នេហាភក្ដីរបស់ខ្លួនឱ្យដើរដល់ផ្លូវបំបែកទាល់តែបាន។

ចង់ជ្រាបពីអត្ថន័យ និងវីដេអូសម្ដែងក្នុងចម្រៀងនេះកាន់តែច្បាស់ សូមទស្សនាបទ “ដុល្លារមានប្ញទ្ធិ” របស់កញ្ញា តន់ ចន្ទសីម៉ា និងខេម ដែលទើបតែចេញនៅព្រឹកមិញនេះទាំងអស់គ្នា៖

4 Shares
Copy link
Powered by Social Snap