• Tue. Mar 15th, 2022

ចៅស្រី​សម្តេច​តេជោ ទទួលបានវិញ្ញាបនបត្រមាសថ្មីមួយទៀត ពីកម្មវិធីប្រឡងគណិតវិទ្យាលលំដាប់ពិភពលោក

16 Shares

កុមារី ហ៊ុន ពេជ្រមុន្នីលីណា ចៅស្រីបណ្តូលចិត្តរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា និង​ជា​កូនស្រីទី២របស់លោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី បានទទួល​វិញ្ញាបនបត្រមាសថ្មី ពីកម្មវិធីប្រឡងគណិតវិទ្យាលលំដាប់ពិភពលោក ដែលមានឈ្មោះថា «Mathletics»។

វិញ្ញាបនបត្រមាសនេះ ត្រូវបានកម្មវិធី «Mathletics» ប្រគល់ជូនកុមារី ហ៊ុន ពេជ្រមុន្នីលីណា កាលពីថ្ងៃទី១៥ ខែកុម្ភៈ ជាមួយពិន្ទុ ២០,៥៤០។

កម្មវិធីនេះប្រឡងធ្វើរៀងរាល់ថ្ងៃ អ្នកប្រឡងបានពិន្ទុលើសពី ១,០០០ នឹងបានទទួលវិញ្ញាបនបត្រសំរឹទ្ធ (Bronze certificate) មួយ។ អ្នកទទួលបានវិញ្ញាបនបត្រសំរឹទ្ធ៥ នឹងទទួលបានវិញ្ញាបនបត្រប្រាក់ (Silver certificate) មួយ ហើយអ្នកទទួលបានវិញ្ញាបនបត្រប្រាក់៤ និងទទួលបានវិញ្ញាបនបត្រមាស (Gold certificate) មួយ។ វិញ្ញាបនបត្រទាំងនេះ គឺជាវិញ្ញាបនបត្រថ្នាក់ពិភពលោក។

សូមជម្រាបថា «Mathletics» គឺជាគេហទំព័រអប់រំ តាមអ៊ីនធឺណិតមួយ ដែលបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ នៅប្រទេសអូស្ត្រាលី។ កម្មវិធីនេះ ត្រូវបានពង្រីកផ្សព្វផ្សាយទូទាំងពិភពលោក។ «Mathletics» ទាក់ទាញអ្នកចូលរួមបានរាប់លាននាក់ នៅទូទាំងពិភពលោក។

16 Shares
Copy link
Powered by Social Snap