• Sun. Mar 20th, 2022
39 Shares

នៅក្នុងសង្គមកម្ពុជាបច្ចុប្បន្ន ស្រ្តីមិនមែនត្រឹមតែជាមេផ្ទះមួយមុខតែប៉ុណ្ណោះទេ ពួកគាត់ជាបុគ្គលស្វែងរកប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ដោយចាប់ផ្តើមមុខជំនួញដើម្បីចូលរួមការអភិវឌ្ឃន៍សេដ្ឋកិច្ចជាតិថែមទៀតផង។ សហគ្រិន ៤រូប បច្ចុប្បន្ននេះត្រូវបានចាត់ទុកថា កំពុងជោគជ័យ និងមានភាពលេចធ្លោក្នុងមុខជំនួញអនឡាញនៅកម្ពុជា។

តើសហគ្រិនស្ត្រីទាំងនោះជានរណា? កំពុងកាន់កាប់មុខជំនួញអ្វី?

លោកជំទាវ ទ្រី ដាណា

ពីអ្នកលក់ខោអាវជជុះក្រោមឆត្រ នៅតាមមុខរោងចក្រមកក្តាប់មុខជំនួញរាប់សិបលានដុល្លារនាពេលបច្ចុប្បន្ន។ បន្ទាប់ពីមានប្រាក់ក្នុងដៃ លោកស្រី បានចាប់ផ្តើមរកស៊ីដោយភាពប្រថុយយកគ្រឿងសម្អាងពីគេមកលក់បន្តនៅតាមផ្សារ ដោយភាពតស៊ូ និងភាពក្លាហាន បានធ្វើឱ្យលោកស្រី មានម៉ូយកាន់តែច្រើនឡើង។ បន្ទាប់មកលោកស្រីក៍សម្រេចចិត្តប្រថុយយកគ្រឿងសម្អាងពីប្រទេសថៃមកលក់នៅក្នុងស្រុក។

ការប្រឹងប្រែងមិនបោះបង់គោលដៅ រហូតបានសម្រេចក្ដីស្រមៃមួយ គឺបើកក្រុមហ៊ុនមួយកាលពីខែឧសភា ឆ្នាំ២០១៨ ដោយមាននាមករណ៍ ថា ក្រុមហ៊ុន ដាណា ទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី ជាក្រុមហ៊ុននាំចូលគ្រឿងសម្អាងម៉ាក NNP Cambodia។

បន្ទាប់ពីជោគជ័យលើមុខជំនួញគ្រឿងសម្អាង លោកស្រី បានបើកអាជីវកម្មថ្មីមួយទៀតគឺហាងលក់គ្រឿងអលង្ការ មាស ពេជ្រ ក្នុងឆ្នាំ២០១៩ នៅផ្សារព្រែកភ្នៅ។

លោកជំទាវ នួន សុន្ទរី ហៅស្រីអូន

ញាក់សាច់គ្រាន់តែ កាមេរ៉ាថតរឿងដំបូងរបស់ ស្រីអូនសម្រស់ធម្មជាតិ  ថ្លៃជាងរថយន្ត570 ទៀត | Dermdoung

​អតីតកាល​ដ៏​ជូរចត់​របស់ស្រីអូនមិនខុសពីនារីមួយចំនួនទៀតឡើយ លោកស្រីធ្លាប់បានរំលឹកប្រវត្តិកាល​នៅ​លក់​អន្សមអាំង​ និងទឹកអំពៅ ទាំង​កណ្ដាល​ថ្ងៃ​ក្ដៅ​ជាមួយម្តាយ ​នៅ​ផ្សារ​គីឡូ​លេខ​៤។

អ្វីដែល​ខ្លោចចិត្ត​បំផុត​សម្រាប់លោកស្រី គឺអាណិត​ម៉ាក់​ដែល​ត្រូវ​ឈរ​អាំងអន្សម​ទាំង​ក្ដៅ​ ពេលខ្លះ​ខ្យល់ គរ​ងងឹតមុខ ហើយសម្រាប់​ប៉ា​ គឺ​រត់​ម៉ូតូឌុប​ខ្លះ​ហើយ​ទៅ​ទិញ​ចេក​និង​អំពៅ ពេល​ល្ងាច​ម៉ាក់​អង្គុយ​រាប់​លុយ​ចំណេញ​តិចតួច បើ​លក់​អស់​មិន​អី​ទេ​តែ​ថ្ងៃ​ខ្លះ​សល់​ច្រើន​ម៉ាក់​ដកដង្ហើម​ធំ​។

ពីកូនអ្នកលក់អន្សមអាំង និងទឹកអំពៅ តស៊ូទម្រាំមានមុខជំនួញ ដែលមានទុនវិនិយោគរាប់សិបលានដុល្លារសហរដ្ឋអាមេរិក។ ក្រុមហ៊ុន លោកស្រីក្តោបក្តាប់ និងគ្រប់គ្រងជំនួញ មានដូចជា ក្រុមហ៊ុន ស្រីអូន សម្រស់ធម្មជាតិ ជាក្រុមហ៊ុនលក់អាហារបំប៉នសុខភាព ឃូស៊ី ដែលកំពុងមានការចាប់អារម្មណ៍និងគាំទ្រពីប្រជាពលរដ្ឋ។

អ្វីដែលគួរឲ្យភ្ញាក់ផ្អើលបំផុតនោះគឺលោកស្រី បានទុនវិយោគលើវិស័យសោទស្សន៍ បានបង្កើតផលិតកម្ម ឈ្មោះ រាម មិនតែប៉ុណ្ណោះទាក់ទាញកំពូលតារាចម្រៀងស្រីល្បីច្រើនជំនាន់ មាស សុខសោភា និងលោក ដួង វីវៈសិទ្ធិ ដែលជារាតាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស មករួមទ្រនំផងដែរ។

លោកជំទាវឧកញ៉ា អ៊ាន សៀវម៉ី

មួយរយៈចុងក្រោយនេះ លោកជំទាវ ឃើញថាជួបឧបសគ្គផ្ទួនៗគ្នា ដោយរងពាក្យបណ្តឹងត្រូវបានតុលាការកោះហៅជាបន្តបន្ទាប់ លោកជំទាវក៍បានអញ្ជើញទៅតាមការកោះហៅដើម្បីបំភ្លើរួចរាល់ហើយដែរ។ ស្ត្រីអ្នកជំនួញអនឡាញរូបស្រស់ កំពុងកាកកប់និងបាននាំនូវភាពជោគជ័យលេចធ្លោមួយដល់ក្រុមហ៊ុន។

នៅថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២០ លោកជំទាវ ត្រូវបានព្រះមហាក្សត្រត្រាស់បង្គាប់ ផ្ដល់គោរមងារ ជា ឧកញ៉ា និងជាអ្នកលក់ផលិតផលតាមអនឡាញតំបូងគេ ដែលទទួលបានងារមួយនេះ។

លោកជំទាវឧកញ៉ា ស្រី ណារួម

លាភផ្ទួនៗ! ទើបឡើងជាឧកញ៉ាថ្ងៃមុនសោះឥឡូវនេះ ម៉ែ រួយ  រៀបចំពិធីបុកគ្រឹះសង់ភូមិគ្រឹះដល់ធំស្គឹមស្កៃចំនាយលុយរហូតទៅ... - Khmertopnews

ជីវិតរបស់ម៉ែរួយមានប្រវត្តិធ្លាប់ជួបទុក្ខលំបាកវេទនា កាលពីអាយុ១៧ឆ្នាំ ដោយភាពក្រីក្រលោកជំទាវក៍បានបោះបង់ចោលការសិក្សា ទៅស៊ីឈ្នួលគេនៅប្រទេសថៃ។ រស់នៅប្រទេសថៃជាពលរកអស់រយៈពេល ៥ឆ្នាំ ដើម្បីធ្វើការយកលុយមកចិញ្ចឹមគ្រួសារ និងដោះបំណុលគេរាប់សិបម៉ឺនដុល្លារ។

ការមិនលះបង់ចោលនូវការតស៊ូ ជាហេតុធ្វើឲ្យលោកជំទាវ ក្លាយជាអគ្គនាយិកាក្រុមហ៊ុនគ្រឿងសម្អាង Rouy Infinity Co.,ltd ដែលកំពុងមានភាពល្បីល្បាញក្នុងពិភពជំនួញអនឡាញនៅកម្បុជា។ ដោយមានប្រវត្តិធ្លាប់ជួបការលំបាក់ និងយល់ស៊ីជម្រៅរសជាតិនៃជីវិតក្រខ្សត់ បានជម្រុញទឹកចិត្តលោកជំទាវ តែងតែចំណាយថវិការផ្ទាល់ខ្លួន ដើម្បីជួយដល់សង្គមជាហូរហែ និងត្រូវបានព្រះមហាក្សត្រចេញព្រះរាជក្រិត្យ ប្រោសព្រះរាជទានគោរមងារជា ឧកញ៉ា កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២០កន្លងទៅ៕

39 Shares
Copy link
Powered by Social Snap