• Mon. Mar 14th, 2022

បងប្អូនបង្កើតអ្នកឧកញ៉ាឡេង ណាវ៉ាត្រា ៣រូបទៀតប្រកាសផ្ដល់ថវិកាម្នាក់១ម៉ឺនដុល្លារជួយរដ្ឋាភិបាលទប់ស្កាត់កូវីដ១៩

387 Shares

បងប្អូនបង្កើតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ចំនួន៣រូបទៀត បានប្រកាសមុននេះបន្តិចថា ពួកគាត់ រួមទាំងក្រុមគ្រួសារ នឹងបរិច្ចាគថវិកាផ្ទាល់ខ្លួន ម្នាក់១ម៉ឺនដុល្លារជាមួយរដ្ឋាភិបាល ដើម្បីចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងការរីករាលដាលនៃវីរូសកូវីដ១៩ នៅកម្ពុជា។ ឧកញ៉ាចិត្តធម៌វ័យក្មេងទាំង៣រូបនោះ រួមមាន ប្អូនស្រីពៅរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា គឺលោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្រធានក្រុមហ៊ុន ជីអេសអឹមឡេងណាវ៉ាត្រា ខូសមេទិក។

លោកឧកញ៉ា ឡេង ប្រុស បងប្រុសបង្កើតអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា

លោកឧកញ៉ា ឡេង និយម ប្អូនប្រុសបង្កើតអ្នកឧកញ៉ា ឡេង ណាវ៉ា

គួរបញ្ជាក់ផងដែរថា កាលពីព្រឹកថ្ងៃទី១១ ខែមីនា ២០២១នេះ អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ក៏ទើបតែបរិច្ចាគថវិការបស់លោក ចំនួន៣លានដុល្លារ ក្នុងយុទ្ធនាការទប់ស្កាត់កូវីដ១៩នៅកម្ពុជា ជាមួយរដ្ឋាភិបាលផងដែរ។ ដូច្នេះសរុបជាទឹកប្រាក់ គ្រួសារត្រកូលឧកញ៉ា ឡេង បានបរិច្ចាគធនធានផ្ទាល់ខ្លួនចំនួន ៣លាន ៣ម៉ឺនដុល្លារ ដែលជាចំនួនទឹកប្រាក់សប្បុរសធម៌ដ៏ច្រើន និងមុនគេបង្អស់ សម្រាប់យុទ្ធនាការសប្បុរសធម៌ស្ម័គ្រចិត្តនាដើមខែមីនា ឆ្នាំ២០២១នេះ៕

387 Shares
Copy link
Powered by Social Snap