លោកឧកញ៉ា ឈុន ចេតនា អគ្គនាយកក្រុមហ៊ុន យូភីជី ផាយន៍ ផលិតបំពង់ទីបជ័រ និង គ្រឿងតំណនៃបំពង់ទីបជ័រគ្រប់ប្រភេទ មានមូលដ្ឋានផលិតនៅប្រទេសកម្ពុជា។
នេះជាមោទនភាពមួយ ដែលមានក្រុមហ៊ុនក្នុងស្រុកមានសមត្ថភាពផលិតបំពង់ទីព អាចផ្គត់ផ្គង់ក្នុងស្រុក មានលក្ខណៈស្តង់ដាមិនបាច់នាំចូលពីខាងក្រៅប្រទេស។
ក្រុមហ៊ុន UPG PIPE ដែលមានឧកញ៉ា ឈុន ចេតនា ជាអគ្គនាយក បានផលិតបំពង់ទីព និងគ្រឿងតំណបំពង់ទីពចែកជា ៣ ម៉ាកមានដូចជាបំពង់ទីបជ័រ សញ្ញាឥន្ទ្រី, សញ្ញាក្បាលតោ និងសញ្ញាកងចក្រ ។
បំពង់ទីបជ័ររបស់ក្រុមហ៊ុន UPG PIPE មានច្រើនប្រភេទសម្រាប់តម្រូវតាមការប្រើប្រាស់ដូចជា ៖
- បំពង់ទីបជ័រ ស៊កខ្សែភ្លើងសញ្ញាឥន្ទ្រី ៖ សម្រាប់ស៊កខ្សែភ្លើងបង្កប់ក្នុងជញ្ជាំង ឬ បេតុង។ ប្រសិនបើមានការឆ្លងចរន្តអគ្គីសនី បំពង់ទីបនេះ អាចទប់អណ្តាតភ្លើងមិនឲ្យមកក្រៅ ប៉ះ ជាមួយអគារបាន ដោយសារតែវាធន់នឹងកម្តៅ ភ្លើង ស្វិត មិនងាយឆេះ និងធន់ជាមួយកម្លាំងសង្កត់ ។
- បំពង់ទីបជ័រ HDPE និង PPR ៖ មិនមានសារធាតុពុល ដែលធ្វើឲ្យប៉ះពាល់សុខភាព សម្រាប់ប្រើប្រាស់ តប្រព័ន្ធទឹកស្អាត, ទឹកក្តៅ ទឹកត្រជាក់, ឧស្សាហកម្ម ប្រព័ន្ធធារាសាស្ត្រ និងសំណង់ ដែលមានគ្រប់ទំហំ ជាមួយលក្ខណៈពិសេស ស្វិត មាំ ធន់នឹងសម្ពាធទឹកខ្ពស់ធានានូវ ការរក្សាគុណភាពទឹក ការពារបញ្ហាលេច ឬ បែកធ្លាយ។
- គ្រឿងតំណរបំពង់ទីបជ័រ ៖ មានគ្រប់ប្រភេទដែលលោកអ្នកចង់បាន។