• Thu. Mar 17th, 2022

ផ្លូវការមុននេះ ឧកញ៉ា ឌួង ឆាយ ត្រូវបានបញ្ចប់ងារជា ឧកញ៉ា

18 Shares

ប្រមុខរដ្ឋស្តីទី សម្តេច សាយ ឈុំ នៅថ្ងៃទី ១៨ ខែមីនានេះ ចេញព្រះរាជក្រឹត្យដកគោរមងារជា ឧកញ៉ា របស់លោក ឌួង ឆាយ បន្ទាប់ពីបែកធ្លាយវីដេអូប្រើហិង្សាលើអតីតភរិយា អ្នកស្រី ដេត ម៉ាលីណា។ លោក ឌួង ឆាយ បាន​ទទួល​គោរមងារ​ជា​ឧកញ៉ា​នៅ​ថ្ងៃ​ទី ០៧ ខែ​មិថុនា ឆ្នាំ​២០១៩។

លោក ​ឌួង ឆាយ ប៉ុន្មាន​ឆ្នាំ​ចុងក្រោយនេះ​​ ទទួលបានការកោតសរសើរពីសាធារណជន​លើ​បណ្តាញ​សង្គម ក្រោយ​ពេលដែល​លោក​តែងតែចេញមុខ​ជួយ​ដល់​សង្គម ជាពិសេស​ជនក្រីក្រមានទុក្ខលំបាក កុមារកំព្រាជាដើម។ បន្ទាប់ពី​មាន​រឿងអាស្រូវ​ក្នុង​គ្រួសារ រហូត​ដល់​មាន​ការ​លែងលះគ្នាជាមួយ​ភរិយា និង​ការ​បែកធ្លាយអំពើហិង្សាទៀតនោះ រដ្ឋាភិបាល​បាន​​​ស្នើ​បញ្ចប់គោរមងារ ឧកញ៉ា​ ដួង ឆាយ​ ពីឧកញ៉ា​នៅ​ថ្ងៃ​ទី​១៧ ខែមីនា ឆ្នាំ​២០២១ និងត្រូវាបានបញ្ចប់គោរមងារឧកញ៉ាមុននេះ។

ឧកញ៉ា ឌួង ឆាយ និងលោកជំទាវ ដេត ម៉ាលីណា  បរិច្ចាគថវិកា១០ម៉ឺនដុល្លារជូនសម្តេចតេជោ ហ៊ុន សែន  សម្រាប់ជួយសង្គ្រោះពលរដ្ឋរងគ្រោះដោយសារទឹក ...

ក្រសួងកិច្ចការនារី នៅថ្ងៃទី ១៧ ខែមីនាម្សិលមិញ បានចេញសេចក្តីថ្លែងការថ្កោលទោសចំពោះអំពើហិង្សាក្នុងគ្រួសារ ដែលបានកើតឡើងលើអ្នកស្រី ដេត ម៉ាលីណា អតីតភរិយាលោក លោក ឌួង ឆាយ ដែលត្រូវបានទម្លាក់គោរម្យងារ។

ឧកញ៉ា ឌួង ឆាយ ៖ ទឹកភ្នែកខ្ញុំបានស្រក់ អាណិតពួកគាត់ណាស់  គ្មានអ្នកណាចង់គេងតាមចិញ្ចឹមផ្លូវសាធារណៈនោះទេ | We Are Khmer

ក្រសួងកិច្ចការនារី បានអះអាងថា អំពើហិង្សាគ្រប់ទម្រង និងគ្រប់រូបភាពណាក៏ដោយ ជាអំពើដែលមិនអាចទទួលយកបាន និងមិនអាចអត់ឱនឲ្យបានទេ ហើយជនរងគ្រោះ កូន និងអ្នកពាក់ព័ន្ធត្រូវទទួលបានកិច្ចការពារដោយច្បាប់ និងសេវាសង្គម ហើយជនប្រព្រឹត្តត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ជាធរមាន។

ក្រសួងក៏អំពាវនាវឲ្យជនរងគ្រោះ ស្វែងរកជំនួយពីអាជ្ញាធរមានសមត្ថកិច្ច អន្តរាគមនលើបញ្ហានេះផងដែរ៕

18 Shares
Copy link
Powered by Social Snap