• Wed. Mar 16th, 2022

ស្អាតហើយចិត្តល្អទៀត! ម្ចាស់ផលិតផល GSM បរិច្ចាគ ១ លានម៉ាស់ ដល់រាជធានីខេត្តដែលវាយលុកដោយកូវីដ១៩

1.2K Shares

លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីបង្កើតរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយិកាក្រុមហ៊ុន GSM Cosmetic និងជាម្ចាស់ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ឡេង វ៉ាត្រា Capital PLC បានប្រកាសជួយឧបត្ថម្ភ ១លានម៉ាស់ដល់រាជធានីខេត្ត ដែលវាយលុកដោយសារជំងឺ កូវីដ១៩ ។ នេះបើផ្អែកតាមបង្ហោះលើផេកផ្លូវការរបស់លោកជំទាវមុននេះ។

No description available.

ខេត្តដែលជាគោលដៅដែលដៅក្នុងការជួយឧបត្ថម្ភនោះមានដូចជា រាជធានីភ្នំពេញ ខេត្តកណ្ដាល ខេត្តព្រៃវែង ខេត្តព្រះសីហនុ ខេត្ត តាកែវ ខេត្តកោះកុង ខេត្តកំពង់ស្ពឺ បន្ទាយមានជ័យ និងបាត់ដំបងជាដើម។

លោកជំទាវឧកញ៉ា ឡេង បញ្ចពណ៌ ប្អូនស្រីពៅបង្កើតអ្នក ឧកញ៉ា ឡេង ណាវ៉ាត្រា។ ប្អូនស្រីអ្នកឧកញ៉ា ដែលមានប្រវត្តិជាអតីតពលករ ធ្វើការនៅប្រទេសកូរ៉េរូបនេះ ត្រូវបានប្រភពច្បាស់ការមួយទម្លាយឲ្យដឹងថា ក្រៅពីក្រុមហ៊ុនលើ ផ្ទះល្វែង និង ដីឡូត៍ លោកជំទាវកំពុង កាន់មុខជំនួញធំៗចំនួន ២ ក្នុងដៃទៀតរួមមាន មាន៖

ទី១ គឺ​ក្រុមហ៊ុន GSM Cosmetic ​ដែល​ជា​ផលិត​ផល​មាន​ស្តង់ដារ​អន្តរជាតិ​មួយ​កំពុង​សម្រុក​វាយ​​លុក​ទីផ្សារ​នៅ​កម្ពុជា។

ទី២ គឺ ​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ឡេង​វ៉ាត្រា Capital PLC ដែល​កំពុង​តែ​ត្រៀម​ប្រកាស​បើក​ដំណើរ​ការ​ឆាប់ៗ​ខាង​មុខ​នេះ៕

1.2K Shares
Copy link
Powered by Social Snap