• Thu. Mar 17th, 2022

ឧកញ៉ា ហ៊ួត ជា ចូលរួមឧបត្ថម្ភ ម៉ាស់ អាល់កុល និងទឹកបរិសុទ្ធ ដល់អភិបាលខ័ណ្ឌពោធិ៍សែនជ័យ ដើម្បីប្រយុទ្ធប្រឆាំងកូវីដ

218 Shares

ជំងឺរាតត្បាតកូវីដ១៩ រីករាលដាលចូលក្នុងសហគមន៍អស់រយៈពេលមួយខែហើយមិនទាន់បានបិទបញ្ចប់នៅឡើយ។ ខណៈរាជរដ្ឋាភិបាល ក្រុមគ្រូពេទ្យ អាជ្ញាធរ មន្រ្តីពាក់ព័ន្ធ និងប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការពារ ប្រយុទ្ធប្រឆាំងដើម្បីកុំឲ្យមានការរីករាលដាលបន្តទៀត។

May be an image of 4 people and people standing

លោកឧកញ៉ា ហ៊ួត ជា ម្ចាស់ក្រុមហ៊ុន ហ៊ួត ជា ផ្គត់ផ្គង់សម្ភារៈសំណង់ដ៏ធំ និងគម្រោងលំនៅដ្ឋាន ហ៊ួត ជា វិចិត្រដារ៉ា នៅរសៀលថ្ងៃទី២២ ខែមីនានេះ បានចូលរួមឧបត្ថម្ភ ម៉ាស់ចំនួន ១០០ប្រអប់ ទឹកបរិសុទ្ធចំនួន ១០០កេស និងអាល់កុលចំនួន១កាន ជូនដល់លោក ហែម ដារិទ្ធិ អភិបាល នៃគណៈអភិបាលខ័ណ្ឌពោធិ៍សែនជ័យ ដើម្បីចូលរួមទប់ស្កាត់ និងការពារការរាតត្បាតមេរោគកូវីដ១៩។

May be an image of one or more people, people standing, people sitting and outdoors

លោកឧកញ៉ាបានណែនាំឲ្យបងប្អូនប្រជាពលរដ្ឋទាំងអស់ ចូលរួមអនុវត្តតាមវិធានសុខាភិបាល ឲ្យបានម៉ត់ចត់ និងបន្តអនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានម៉ឺងម៉ាត់ជាទីបំផុត ដើម្បីជៀសផុតពីជម្ងឺកាចសាហាវមួយនេះ៕

May be an image of 2 people and people standing
218 Shares
Copy link
Powered by Social Snap