• Sat. Mar 19th, 2022

ឧកញ៉ា សឿ សុវណ្ណ៖ ខេត្តចំនួន ៤ វិស័យអចលនទ្រព្យនៅតែមានភាពល្អប្រសើរ បើទោះបីបារម្ភពីជំងឺឆ្លងកូវីដ១៩

483 Shares

សេដ្ឋកិច្ចកម្ពុជារង​នូវ​ផលប៉ះពាល់​យ៉ាងដំណំពីជំងឹរាតត្បាតសកលកូវីដ១៩ ខណៈដែលរាជរដ្ឋាភិបាល បាននិងកំពុងចូលរួមប្រយុទ្ធប្រឆាំងទប់ស្កាត់កុំឲ្យរីករាលដាលបន្ត។ សម្រាប់​ឆ្នាំ២០២១នេះ អ្នកជំនាញ​នៅក្នុង​វិស័យ​អចលនទ្រព្យ​បាន​អះអាងថា វា​គឺជា​ពេលវេលា​ដ៏​ល្អ​មួយ ចំពោះ​អ្នក​ដែលមាន​លុយ​គ្រប់គ្រាន់​វិនិយោគ និង​ធ្វើការ​អភិវឌ្ឍ​គម្រោង។ ប៉ុន្តែក៏ប្រឈមនឹងហានិភ័យ ដោយសារតែប្រជាជនមានការភ័យខ្លាចការទិញអចលនទ្រព្យ ខ្លាចកប់លុយ ព្រោះមិនដឹងថា ពេលណាការឆ្លងត្រូវបានបញ្ចប់។

May be an image of 1 person, sitting and food

ឧកញ៉ា សឿ សុវណ្ណ អ្នកជំនួញអចលនទ្រព្យ និងជាម្ចាស់ក្រុមហ៊ុន ឃុន សឿ គ្រុប បានលើកឡើងថា “ការទិញលក់ជួលអចលនទ្រព្យនៅពេលនេះ មានសកម្មភាពថមថយចុះខ្លាំង ប៉ុន្តែខេត្តមួយចំនួននៅតែមានភាពល្អប្រសើរ ដូចជា៖ ខេត្តកំពង់ស្ពឺ ខេត្តកណ្តាល ខេត្តកំពត និងសៀមរាប ទោះបីបារម្ភពីការរីករាលដាលនៃជំងឺឆ្លង១៩”។

អ្នកអភិវឌ្ឍ និងអ្នកវិនិយោគអចលនទ្រព្យមួយចំនួន គាត់ហាក់ស្រពិចស្រពិលខ្លាំងពីអនាគតការវិនិយោគ និងអភិវឌ្ឍអចលនទ្រព្យថ្មីៗបន្ថែម ដោយសារតែមិនមានតុល្យភាពអំពីតម្រូវការតិចជាងការផ្គត់ផ្គង់។ ឧកញ៉ា សឿ សុវណ្ណ បញ្ជាក់បន្ថែម។

May be an image of 4 people, including ឧកញ៉ា ផន វណ្ណិត, people sitting and food

ឧកញ៉ាវ័យក្មេងដែលគ្រប់គ្រងក្រុមហ៊ុនមានបុត្រសម្ព័ន្ធជាច្រើនក្នុងដៃ បានគូសបញ្ជាក់ដែលថា ទីផ្សារអចលនទ្រព្យអាចនឹងមានភាពល្អប្រសើរឡើងវិញ គឺមើលទៅលើទំនុកចិត្តខ្ពស់របស់អ្នកទិញ អ្នកលក់ និងអ្នកវិនិយោគអចលនទ្រព្យ ក្រោយបញ្ចប់ព្រឹត្តិការណ៍ ២០កុម្ភៈ។ ដូចនេះ ចរន្តរបស់អ្នកវិនិយោគបរទេសលើវិស័យអចលនទ្រព្យ ហាក់មិនទាន់បានបង្កើនល្បឿនក្នុងប្រទេសកម្ពុជាយើងនៅឡើយទេ ជាហេតុធ្វើឲ្យយើងពឹងផ្អែកខ្លាំងពីអ្នកវិនិយោគ និងអ្នកអភិវឌ្ឍខាងក្នុងស្រុកខ្លាំង។

ឧកញ៉ា សឿ សុវណ្ណ បានបង្ហាញយន្តការមួយចំនួនដើម្បីឲ្យព្រឹត្តិការណ៍ ២០ កុម្ភៈ បិទបញ្ចប់ទៅបានយ៉ាងលឿន លុះត្រាណាតែមានការចូលរួមខ្លាំងពីបងប្អូនប្រជាពលរដ្ឋ ជាមួយរាជរដ្ឋាភិបាល និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល ដែលស្របតាមអនុសាសន៍របស់សម្តេចតេជោ ហ៊ុន សែន គឺ ៣ការពារ ៣កុំ។

May be an image of Soeur Sovan, standing, buildings and construction

អ្នកជំនួញដើមកំណើតនៅរាជធានីភ្នំពេញរូបនេះមានសុទិដ្ឋិនិយមខ្លាំងចំពោះវិស័យអចលនទ្រព្យ នៅតែដើរទៅមុខ បន្ទាប់ពីការប្រកាសបិទបញ្ចប់ព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ នាពេលខាងមុខ។ លោកមានជំនឿដោយសារតែប្រទេសកម្ពុជាមានស្ថេរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចល្អ ពិសេសទំនុកចិត្តខ្ពស់ពីអ្នកវិនិយោគក្នុង និងក្រៅប្រទេស ក្រោមការដឹកនាំដ៏ឈ្លាសវៃរបស់រាជរដ្ឋាភិបាល ដែលមានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខ៕

483 Shares
Copy link
Powered by Social Snap