• Sat. Mar 19th, 2022

គម្រោងបង្កើតរោងចក្រផលិតឱសថ បោះទុនវិនិយោគ ៦,៣ លានដុល្លារ និងអាចបង្កើតការងារបានចំនួន ២៦០កន្លែង

7 Shares

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានចេញវិញ្ញាបនប័ត្រឲ្យក្រុមហ៊ុនវិនិយោគ គម្រោងបង្កើតរោងចក្រផលិតឱសថ មានទុនវិនិយោគប្រមាណ ៦,៣ លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦០កន្លែង។

តាមសំណើរសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា និងគណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុន ISLAND LABORATOIRE CO., LTD. ជាគម្រោងបង្កើតរោងចក្រផលិតឱសថ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិបាក់ខែងលើ សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនចំនួន ៧ បោះទុនវិនិយោគប្រមាណ ៦៧,៤ លានដុល្លារ៕

7 Shares
Copy link
Powered by Social Snap