• Fri. Mar 18th, 2022

រយៈពេល៣ខែកម្ពុជានាំចេញស្រូវទៅកាន់ប្រទេសវៀតណាមបានជាង ១លានតោន

5 Shares

ដើម្បីដោះស្រាយនូវបញ្ហាប្រឈមទីផ្សារលក់កសិផលរបស់កម្ពុជា ចំពោះមុខនេះ ការនាំចេញកសិផលចេញត្រង់ពីកម្ពុជាទៅកាន់ប្រទេសជិតខាង គឺជាការចាំបាច់បំផុតដើម្បីធានាបានប្រាក់ចំណូល និងរក្សាបាននូវស្ថិរភាពជីវភាពរបស់កសិករនៅតាមជនបទ។ ការនាំចេញកសិផលទៅកាន់ប្រទេសវៀណាម តាមច្រកទ្វារភាគី ក្នុងរយៈពេលជិត ៣ខែដើមឆ្នាំ២០២១ គឺមានសកម្មភាពយ៉ាងសកម្ម និងមមាញឹកបំផុត។

May be an image of outdoors

តាមសេចក្តីរាយការណ៍របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តស្វាយរៀង និងព្រៃវែង បានឲ្យដឹងថា៖ ខេត្តស្វាយរៀងបាននាំចេញកសិផល មានជាអាទិ៍ដូចជា៖ ស្រូវចម្រុះ ១១៧ ៨៨៣តោន ដំឡូងមីស្រស់ចំនួន ២ ២៧១តោន ផ្លែស្វាយកែវរមៀតស្រស់ ៣៦ ១៥៩តោន និងអំពៅស្ក ១៤៦ ០៤១តោន។ ដោយឡែក សម្រាប់ខេត្តព្រៃវែងវិញ បាននាំស្រូវចេញសរុបចំនួន ៧០៧ ៤៣១តោន និងស្វាយកែវរមៀតបានចំនួន ៨៩ ៣៤០ តោន។ ចំពោះមធ្យោបាយដឹក ជញ្ជូនឈ្មួញបានប្រើប្រាស់រថយន្តធន់ធ្ងន់ និងទូកមានចំណុះពី ៥០ ទៅ ១០០តោន។

May be an image of outdoors

លទ្ធផលនៃការនាំចញផលិតផលកសិកម្មតាមរយៈខេត្តទាំងពីរខាងលើ កម្ពុជាសម្រេចបានការនាំចេញស្រូវទៅកាន់ប្រទេសវៀតណាមចំនួន ១ ១៤៦ ៨៤៤ តោន មកទល់ថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។ នេះបើតាមរបាយការណ៍របស់អគ្គនាយកដ្ឋានកសិកម្ម៕

5 Shares
Copy link
Powered by Social Snap