• Thu. Mar 17th, 2022

ថវិកាចំនួន ២លានដុល្លារ ក្រុមហ៊ុន ជីបម៉ុង ឧបត្ថម្ភក្នុងការទិញមន្ទីរពេទ្យ “នគរទេព” ជាមួយសម្តេចតេជោ ហ៊ុន សែន

283 Shares

រាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន នឹងប្រើប្រាស់ថវិការដ្ឋដើម្បីទិញយកមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ នគរទេព ហើយប្តូរឈ្មោះជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ មានទីតាំងស្ថិតក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ស្របពេលដែលមន្ទីរពេទ្យចាប់ផ្តើមទទួលព្យាបាលអ្នកជំងឺកូវីដ១៩នៅថ្ងៃនេះ។

ឧកញ៉ា ហេង សៀ និងលោកជំទាវ ផ្ញើសារជូនពរចំពោះលោកជំទាវឧកញ៉ា ភាព ហៀក, ឧកញ៉ា លាង  ឃុន និងឧកញ៉ា លាង ម៉េង ដែលទទួលបានគោរមងារ «អ្នកឧកញ៉ា» – Koh Santepheap ...

នៅយប់ថ្ងៃទី២៧មីនានេះ ក្រុមហ៊ុន ជីបម៉ុង បានប្រកាសចូលរួមបរិច្ចាគនូវថវិកាចំនួន ២លានដុល្លារ ជូនសម្តេចតេជោ ហ៊ុន សែន ដើម្បីចូលរួមទិញមន្ទីរពេទ្យព្យាបាលជំងឺកូវីដ១៩ «នគរទេព»។

May be an image of one or more people, people standing and text that says 'SPM PAGE'

សូមបញ្ជាក់ថា មន្ទីរពេទ្យ «នគរទេព» មានផ្ទៃដីទំហំ១ហិកតា ៥០អា ដែលមានអគារទំហំ ២៥,០០០ម៉ែត្រការេ កំពស់៥ជាន់ មានប្រព័ន្ធ ទឹក ភ្លើងល្អដែលបំពាក់ដោយប្រព័ន្ធសទ្បា (solar) និងមានម៉ាស៊ីនភ្លើងបំរុងកម្លាំង ៣៥០ KWA បំពាក់ដោយម៉ាស៊ីនផ្លាស់ប្ដូរភ្លើងដោយស្វ័យប្រវត្តិទៀតផង៕

283 Shares
Copy link
Powered by Social Snap