អ្នកឧកញ៉ា ឃុន សៀ និងក្រុមគ្រួសារ បានប្រកាសបរិច្ចាគថវិកាចំនួន ៥០ម៉ឺនដុល្លារអាមេរិក ជូនសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ដើម្បីទិញមន្ទីរពេទ្យ «នគរទេព»។
ក្រោយប្រមុខរដ្ឋាភិបាលសម្តេច តេជោ ហ៊ុន សែន ប្រកាសទិញមន្ទីរ «នគរទេព» មកធ្វើជាសម្បត្តិរដ្ឋ និងបម្រើការព្យាបាលអ្នកជំងឺកូវីដ១៩ មកដល់ពេលនេះ មានសប្បុរសជននិងឧកញ៉ាគ្រាក់ៗបានប្រកាសចូលរួមបរិច្ចាកថវិកាបានប្រមាណជាង ១០ លានដុល្លារ ដើម្បីទិញមន្ទីរពេទ្យ «នគរទេព» ដែលនឹងត្រូវផ្លាស់ប្តូរឈ្មោះថ្មីជាមន្ទីរពេទ្យ «ហ្លួងម៉ែ» វិញ៕