• Fri. Mar 18th, 2022

អ្នកឧកញ៉ា ហេង សិទ្ធី ប្រកាសឧបត្ថម្ភថវិកាដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

127 Shares

អ្នកឧកញ៉ា ហេង សិទ្ធី ប្រធានក្រុមហ៊ុន ម៉ារីថាមគ្រុប និងលោកជំទាវ វ៉ាន់ សម្ភស្ស ឧបត្ថម្ភថវិកាចំនួន ១០ម៉ឺនដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ខួបលេីកទី​១៥៨​ ។

កាកបាទក្រហមកម្ពុជា គឺជាអង្គការមនុស្សធម៌ដ៏ធំ ក្នុងការយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពរបស់បងប្អូន ប្រជាពលរដ្ឋនៅតាមសហគមន៍ពីសំណាក់ ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ពេលបច្ចុប្បន្នកាកបាទក្រហមកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការចូលរួមការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកំពុងបន្តផ្ទុះរាលដាលជាបន្តបន្ទាប់។

អ្នកឧកញ៉ា ហេង សិទ្ធី កន្លងមកតែងតែចូលរួមឧបត្ថម្ភថវិកាជារៀងរាល់ឆ្នាំ ដល់កាកបាទក្រហមកម្ពុជាសម្រាប់ទិវា ៨ឧសភា។ កន្លងទៅថ្មីៗ អ្នកឧកញ៉ា ក៏បានចូលរួមឧបត្ថម្ភថវិកាចំនួន ១លានដុល្លារ ដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ចាក់ជូនប្រជាពលរដ្ឋ៕

127 Shares
Copy link
Powered by Social Snap