• Tue. Mar 15th, 2022

រាប់ពីឆ្នាំ២០២០ ជីប ម៉ុង បរិច្ចាគជាង ៨លានដុល្លារ រួមនិងម៉ាស់៥លានម៉ាស់ ទឹកបរិសុទ្ធ រាប់ម៉ឺនកេស ជូនប្រជាជនកម្ពុជា

77 Shares

ភាពជោគជ័យ និងការរីកចម្រើនដ៏អស្ចារ្យនេះ ក៏ក្រុមហ៊ុនយក្ស ជីបម៉ុង មិនភ្លេចឡើងក្នុងរួម​ចំណែក​ផ្តល់​ជា​វិភាគ​ទាន​ដល់ប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជា នាពេលមានគ្រោះមហន្តរាយនិងវិបត្តិផ្សេងៗ។ ថ្មីៗនេះ ក្រុមហ៊ុន ជីបម៉ុង បានចូលរួមបរិច្ចាគថវិកា ២លានដុល្លារ ដើម្បីទិញយកមន្ទីរពេទ្យ “នគរទេព” ហើយនិងត្រូវប្តូរឈ្មោះថាជាមន្ទីរពេទ្យ “ហ្លួងម៉ែ” មកជាសម្បត្តិរដ្ឋវិញ។

ចាប់តាំងពីឆ្នាំ២០២០ ជីប ម៉ុង បរិច្ចាគជូនរដ្ឋាភិបាល ៨លាន ៦សែនដុល្លារ ម៉ាស់៥លានម៉ាស់ ទឹកបរិសុទ្ធ កម្ពុជា រាប់ម៉ឺនកេស និងផ្សព្វផ្សាយសារអប់រំអស់ថវិកាជាង១៥ម៉ឺនដុល្លារ ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃវីរុសកូវីដ-១៩។

គួរជម្រាបផងដែរថា ក្រុមហ៊ុន ជីបម៉ុង ជា​សាជីវកម្ម​មួយ​​ដែល​រីក​ចម្រើន​គួរ​ឲ្យ​កត់​សម្គាល់​ក្នុង​រយៈពេល​​បី​ទសវត្សរ៍​កន្លង​ទៅ​នេះ ​និងបាន​កំពុង​ផ្តល់​វិភាគទាន​ដ៏​សំខាន់​ក្នុង​ការ​អភិវឌ្ឍ​កម្ពុជា។ ក្រុមហ៊ុន ជីប ម៉ុង បាន​រក្សា​កិត្តិយស​ក្នុង​នាម​ជា​អ្នក​នាំមុខ​ក្នុង​ពាណិជ្ជកម្ម​លើ​ច្រើន​​វិស័យ​​ដូចជា​ ការ​អភិវឌ្ឍលំនៅឋាន​ បេតុងលាយស្រេច​​ ការចែកចាយ និងផលិតស៊ីម៉ងត៍​​ ​ការ​ចែកចាយ​ផលិតផល​​បរិភោគ ការផលិតស្រាបៀរ​ និងភេសជ្ជៈ​។ល។ តាមរយៈ​សមត្ថភាព ការ​ប្រកួត​ប្រជែង​ និង​ការ​ចែកចាយ​ទាន់​ពេល​វេលា ជាមួយ​បទដ្ឋាន​គុណភាពខ្ពស់​បំផុត៕

អត្ថបទទាក់ទង៖

77 Shares
Copy link
Powered by Social Snap