• Sun. Mar 13th, 2022

មហាសេដ្ឋីម្ចាស់កាស៊ីណូណាហ្គាវើល ឧបត្ថម្ភថវិកា ១លានដុល្លារ ជូនដល់កាកបាទក្រហមកម្ពុជា

40 Shares

ក្រុមហ៊ុន ណាហ្គាវើល ឧបត្ថម្ភថវិកាចំនួន ១លានដុល្លារ ជូនដល់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដើម្បីចូលរួមក្នុងទិវាពិភពលោកកាកបាទក្រហម​ និងអឌ្ឍចន្ទក្រហម​ ៨​ ឧសភា​ ខួបលើកទី​១៥៨​ ។

កាកបាទក្រហមកម្ពុជា គឺជាអង្គការមនុស្សធម៌ដ៏ធំ ក្នុងការយកចិត្តទុកដាក់ខ្ពស់ដល់សុខភាពរបស់បងប្អូន ប្រជាពលរដ្ឋនៅតាមសហគមន៍ពីសំណាក់ ក្រោមការដឹកនាំរបស់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា។ ពេលបច្ចុប្បន្នកាកបាទក្រហមកម្ពុជា បានចូលរួមយ៉ាងសកម្មក្នុងការចូលរួមការពារ ទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈកំពុងបន្តផ្ទុះរាលដាលជាបន្តបន្ទាប់។

សប្បុរសជនមានបំណងបរិច្ចាគមកទីស្នាក់ការកណ្តាល សូមទំនាក់ទំនង៖ 
១៖ លោកជំទាវ ពុំ ចន្ទីនី 012 921 105
២៖ លោកជំទាវ ម៉ែន នារីសោភ័គ 012 810 854
៣៖ ឯកឧត្តម ឌួង អេលីត 017 248 888

40 Shares
Copy link
Powered by Social Snap