• Mon. Mar 14th, 2022

ឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូវ នៅពីក្រោយគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើប “ទីក្រុងនាគ” ដ៏ធំនៅកម្ពុជា

388 Shares

ក្រុមហ៊ុន អាយអិនជី ហូលឌីង បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការ ដើម្បីអភិវឌ្ឍមជ្ឈមណ្ឌលពាណិជ្ជកម្មទំនើបមួយ ហៅថា ទីក្រុងនាគ ស្ថិតនៅក្នុងទីក្រុងរណបតំបន់បឹងទំពុន និងជើងឯក ជាមួយក្រុមហ៊ុន Causeway Bay Group និង ក្រុមហ៊ុន SINO Bay Construction Investment មកពីទីក្រុង ហុងកុង។

ទីក្រុងរណបតំបន់បឹងទំពុន និងជើងឯក ឬហៅថា ING City ដែលជាទីតាំងគម្រោងទីក្រុងនាគត្រូវអភិវឌ្ឍ គឺជាតំបន់មានការរីកចម្រើនខ្លាំងខាងវិស័យធុរកិច្ច ទីតាំងទូលាយសំរាប់ផ្នែកឧស្សាហកម្ម និងលក្ខណៈអំណោយផលល្អ សម្រាប់ការអភិវឌ្ឍលំនៅដ្ឋាន មានភាពពេញលេញសំបូរបែបជាទីក្រុង មានសុវត្ថិភាព និងបរិស្ថានល្អប្រសើរជាមួយសួនច្បារ និងលំហរបៃតងនៅភាគខាងត្បូងរាជធានីភ្នំពេញ។

នៅពីក្រោយគម្រោងធំដ៏មហិមានេះ លោកអ្នកនាងប្រហែជាមិនទាន់បានស្គាល់នៅឡើយទេ។ ម្ចាស់គម្រោងជាមគ្គុទេសន៍ដ៏ឆ្នើម និងសហគ្រិនអចលនទ្រព្យជោគជ័យមួយរូបនៅប្រទេសម្ពុជា គឺឧកញ៉ា អ៊ឹង ប៊ុន​ហ៊ូវ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន ING HOLDINGS តម្លៃ​គម្រោង​ចុះ​បញ្ជី​ទុន​វិនិយោគ ២​ពាន់​លាន​ដុល្លារ​អាមេរិក​ផ្ទៃ​ក្រឡា​សាងសង់ ២៥៧២​ហិកតា ស្ថិត​នៅ​ក្នុង​ខណ្ឌ​​មានជ័យ ខណ្ឌ​ដង្កោ និង​ក្រុង​តាខ្មៅ ដែល​អភិវឌ្ឍ​ស្ថិត​ក្នុង​បឹង​ធម្មជាតិ​ចំនួន​ពីរ គឺ​បឹង​ទំពុន និង​បឹង​ជើងឯក ក្នុង​រាជ​ធានី​ភ្នំពេញ។

ក្រុមហ៊ុន​យក្សមួយនេះ បាន​សាងសង់​ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្លូវ​ថ្នល់​ក្រវាត់​ទីក្រុង​រណប​ ដូចជា ផ្លូវ​៦០​ម៉ែត្រ សម្តេច​តេជោ ហ៊ុន សែន សាលារៀន​អន្តរជាតិ​ភ្នំពេញ អគារ​តាំង​បង្ហាញ​រថយន្ត Mercedes ផ្ទះ​ល្វែង និង មាន​ក្រុមហ៊ុន​បុរី ប៉េង​ហួត បាន​ទៅ​បោះ​ទីតាំង​អភិវឌ្ឍន៍​លំនៅដ្ឋាន​នៅ​ក្នុង​ទីក្រុង​រណប​នោះ​ដែរ។

ក្រុមហ៊ុន ING HOLDINGS កំពុង​អភិវឌ្ឍ​តំបន់​នេះ​ឲ្យ​ក្លាយ​ទៅ​ជា​ទីក្រុង​រណប​ថ្មី​មួយ​ប្រកប​ដោយ​ការ​ទាក់ទាញ​អ្នក​វិនិយោគ មជ្ឈមណ្ឌល​អគារ​ពាណិជ្ជកម្ម អគារ​លំនៅដ្ឋាន ព្រលាន​យន្តហោះ សាលារៀន សណ្ឋាគារ​ផ្កាយ​ប្រាំ​ ជាដើម។ បច្ចុប្បន្ន កំពុង​ដំណើរការ​អភិវឌ្ឍ​សាងសង់​បន្ត​ទៀត។

សូមបញ្ជាក់ថា ការអភិវឌ្ឍទីក្រុងរណប ING City បានចាប់ផ្តើមកាលពីឆ្នាំ២០០៧ ហើយមហាវិថីសម្តេចតេជោ ហ៊ុន សែន ដែលលាតសន្ធឹងប្រវែង ៩,១គីឡូម៉ែត្រ ត្រូវបានដាក់ឲ្យប្រើប្រាស់ជាសាធារណៈកាលពីខែ មេសា ឆ្នាំ២០១៧។ ការអភិវឌ្ឍតំបន់បឹងទំពុន និងជើងឯក គឺដើរស្របគ្នានឹងចក្ខុវិស័យដ៏វែងឆ្ងាយរបស់ សម្តេចតេជោ ហ៊ុន សែន ដែលសម្តេច បានចង្អុលបង្ហាញពីយុទ្ធសាស្ត្រពង្រីកទីក្រុងទៅភាគខាងត្បូងរាជធានីភ្នំពេញ៕

388 Shares
Copy link
Powered by Social Snap