• Wed. Mar 16th, 2022

ក្នុងខែមីនា ឆ្នាំ២០២១ ចំណូលថវិការដ្ឋពីផ្នែកពន្ធដារ និងពន្ធគយសរុបជាង ៨០០ លានដុល្លារអាមេរិច

18 Shares

នៅក្នុងខែមីនា ឆ្នាំ២០២១ រដ្ឋាភិបាលប្រមូឡចំណូលពីពន្ធដារបានថវិកា ចំនួនជាង ៦០០ លានដុល្លារ និងពីផ្នែកពន្ធគយប្រមូលថវិកាបាន ចំនួនជាង ២០០ លានដុល្លារ សរុបចំណូលទាំង២ផ្នែកនេះ ចំនួនជាង ៨០០ លានដុល្លារសហរដ្ឋអាមេរិច សម្រាប់រយៈពេលត្រឹមតែមួយខែប៉ុណ្ណោះ។ នេះបើតាមការបញ្ជាក់របស់ សម្ដេចតេជោ ហ៊ុន សែន ក្នុងការថ្លែងសារពិសេស កាលពីថ្ងៃទី១០ ខែមេសា ឆ្នាំ២០២១។

ប្រមុខរាជរដ្ឋាភិបាល ក៏បានសង្កត់ធ្ងន់ក្នុងសារពិសេសរបស់សម្ដេចទៀតថា បើគិតត្រឡប់ក្រោយ បូកសរុបចាប់ពី ខែមករា ខែកុម្ភៈ និងខែមីនា ឆ្នាំ២០២១ រយៈពេលបីខែចំណូលផ្នែកពន្ធដារតែមួយមុខ រដ្ឋទទួលបានថវិកា បានដល់ជាង ១ពាន់លានដុល្លារសហរដ្ឋអាមេរិច។ ដោយឡែក ផ្នែកគយ ប្រមូលថវិកាបាន ជាង ៦០០លានដុល្លារ សម្រាប់រយៈពេល ៣ខែ ដើមឆ្នាំ២០២១ នេះដូចគ្នា។ ​

18 Shares
Copy link
Powered by Social Snap