• Wed. Mar 16th, 2022

ចំនួនអ្នកស្លាប់កើនដល់ ៣៣នាក់ និងរកឃើញឆ្លងថ្មី ១៨១នាក់

5 Shares

ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងថ្មីចំនួន ១៨១នាក់ទៀត និងជាសះស្បើយ ៤០នាក់
ក្នុងនោះករណីឆ្លងសហគមន៍ ១៧៨ នាក់ និងអ្នកដំណើរពីបរទេស ០៣ នាក់។

តួលេខបង្ហាញដោយក្រសួងនៅព្រឹកនេះករណីអ្នកឆ្លងនៅភ្នំពេញ ១៤០នាក់ ស្វាយរៀង ១៤នាក់ ព្រះសីហនុ ៨នាក់ ព្រៃវែង ៦នាក់ សៀមរាប ៤នាក់ កណ្ដាល ៣នាក់ តាកែវ ១នាក់ ក្រចេះ ១នាក់ ព្រះវិហារ ១នាក់។

គិតត្រឹមព្រឹក ថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២១ អ្នកឆ្លងសរុប ៤៦៩៦ នាក់ អ្នកជាសះស្បើយ ២២៥២ នាក់ អ្នកកំពុងព្យាបាល ២៤០៦ នាក់ និងចំនួនអ្នកស្លាប់ក្នុងព្រឹត្តិការណ៍សហគមន៍ ២០កុម្ភៈ ៣៣ នាក់៕

5 Shares
Copy link
Powered by Social Snap