• Sat. Apr 2nd, 2022

ព្រះមហាក្សត្រ ចេញព្រះរាជសារប្រោសប្រទានសារលិខិតថ្លែងអំណរគុណជូន ឧកញ៉ា ផន វណ្ណិត

100 Shares

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្ដម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ចេញព្រះរាជសារប្រោសប្រទានសារលិខិតថ្លែងអំណរគុណជូន ឧកញ៉ា ផន វណ្ណិត ស្ថាបនិកក្រុមហ៊ុនរាជសន្តុសិត និងជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូត៍កម្ពុជា ព្រមទាំងសហការីដែលបានថ្វាយព្រះពរព្រះអង្គ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ ត្រីស័ក ព.ស. ២៥៦៤។

ការប្រោសប្រទានសារលិខិតថ្លែងអំណរគុណនេះ ធ្វើឡើងបន្ទាប់ពីលោកឧកញ៉ា ផន វណ្ណិត ថ្វាយសព្វសារធុការពរជ័យ នៅក្នុងឪកាសពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ឆ្នាំឆ្លូវ កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២១នេះ។

សូមញ្ជាក់ផងដែរថា លោកឧកញ៉ា ផន វណ្ណិត ជាអ្នកជំនួញវិស័យអលចនទ្រព្យល្បីឈ្មោះកំពុងសំឡេងក្នុងពិភពលោកជំនួញនៅកម្ពុជា ហើយលោកក៏កាន់តួនាទីជាអនុប្រធានសមាគមអ្នកអភិវឌ្ឍន៍ដីឡូតិ៍កម្ពុជា៕

100 Shares
Copy link
Powered by Social Snap