• Wed. Mar 16th, 2022

សម្តេចតេជោស្នើព្រះមហាក្សត្រ ដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល

327 Shares

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បាននឹងកំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល។

នៅព្រឹកថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២១នេះសម្តេចតេជោ ហ៊ុន សែន បានឲ្យដឹងថា នៅពេលនេះសម្តេចតេជោកំពុងរៀបចំលិខិតស្នើព្រះមហាក្សត្រ ដើម្បីដកស័ក្ត និងបណ្តេញពីក្របខណ្ឌនគរបាលជាតិ ចំពោះឧត្តមសេនីយ៍ផ្កាយ២ម្នាក់ ដែលផឹកស៊ីរាំ ច្រៀង និងលេងបាតម៉្សៅ បំពានសេចក្តីសម្រេចរបស់រាជរដ្ឋាភិបាល ព្រមទាំងអំពាវនាវតុលាការកាត់ទោសបុគ្គលនេះឲ្យបានម៉ឺងម៉ាត់ជាទីបំផុត។ ខណៈដែលរាជធានីភ្នំពេញ និងក្រុងតាខ្មៅនៃកណ្តាល ត្រូវបានបិទទ្ទប់ចំនួន១៤ថ្ងៃជាបណ្តោះអាសន្ន ដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

សូមបញ្ជាក់ថា កាលពីយប់ថ្ងៃទី១៦មេសា មនុស្ស​ចំនួន​៣​នាក់ ក្នុងនោះ​មាន​ម្នាក់ ជា​មន្ត្រីនគរបាល​ថ្នាក់​ឧ​ត្ត​ម​សេនីយ៍​ទោ អ៊ុង ចាន់ធួក អាយុ៤៥ឆ្នាំ មានតួនាទីជាអនុប្រធានសេធិការ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ត្រូវបាន​កម្លាំង​នគរបាល​ខណ្ឌមានជ័យ សហការ​ជាមួយ​កម្លាំង​អន្តរាគមន៍​របស់​អគ្គ​ស្នងការដ្ឋាន​នគរបាល​ជាតិ ធ្វើការ​ឃាត់ខ្លួន ក្រោយ​ពួកគេ​បានរៀបចំ​កម្មវិធី​ផឹកស៊ី​រាំរែក និង​លេង​ប៉ាត​ម្សៅ ដោយមាន​ការចូលរួម​ពី​អ្នក​ផ្ទះជួល​ប្រមាណ ៣០ ទៅ​៤០​នាក់៕

327 Shares
Copy link
Powered by Social Snap