• Mon. Mar 14th, 2022

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា ប្រកាសឲ្យពុកម៉ែបងប្អូនជួយshareបន្ទាន់មានជនឆ្លៀតឪកាសបោកប្រាស់អតិថិជន

8.1K Shares

មានជនឆ្លៀតឪកាសបោកប្រាស់អតិថិជន ដែលបានបញ្ចាទិញអង្ករ ពីផ្សារកសិផលឡេង ណាវ៉ាត្រា តាមរយៈបណ្តាញសង្គមហ្វេសបុក ហើយឲ្យវេរលុយចូលកុងធនាគារ ដើម្បីបានអង្ករពីអ្នកឧកញ៉ា ឡេង ណាវ៉ាត្រា។

អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានប្រកាសនៅលើបណ្តាញសង្គមហ្វេសមុននេះថា “ពុកម៉ែបងប្អូនជួយshareបន្ទាន់ ខ្ញុំបានសុំប្រកាសអ្នកឆ្លៀតឱកាសបោកប្រាស់ប្រជាពលរដ្ឋសូមវេរលុយឲ្យគាត់វិញជាបន្ទាន់ បើមិនដូច្នោះទេយើងនឹងស្រាវជ្រាវចាត់ការតាមផ្លូវច្បាប់។”

អ្នកឧកញ៉ាបានបញ្ជាក់ថា ផ្សារកសិផលធម្មជាតិ ឡេង ណាវ៉ាត្រា សូមបញ្ជាក់ account ដែលត្រូវវេរលុយមកគឺមានតែពីរឈ្មោះនេះទេក្រៅពីនេះយើងខ្ញុំមិនទទួលខុសត្រូវឡើយ ការពារជនខិលខូចបន្លំ។ ក្រុមការងារនឹងទាក់ទងបងប្អូនវិញ តាមលេខដែលបានស្រង់ពី Comment ក្នុងPosts ដែលបានផុស។
? ABA Bank
Account Name : LENG NAVATRA NATURAL PRODUCE SUPERMARKET CO.,LTD
? Sathapana Bank
Account Name : LENG NAVATRA NATURAL PRODUCE SUPERMARKET CO.,LTD

គួរបញ្ជាក់ថា ផ្សារកសិផលធម្មជាតិឡេង ណាវ៉ាត្រា ជាទីផ្សារដ៏គំរូមួយ ក្នុងចំណោមអ្នកលក់ទំនិញជាច្រើនផ្សេងៗទៀត ដែលមិនត្រឹមតែ មិនឆ្លៀតឱកាសដំឡើងថ្លៃទំនិញសព្វមុខរបស់ខ្លួនទេ ថែមទាំងហ៊ានលះបង់ ទម្លាក់លុយ ស្វែងរកដៃគូផ្គត់ផ្គង់អង្ករ ដល់រាប់ពាន់តោន ហើយលក់ចេញវិញខាតដើមថែមទៀតផង។ ក្នុងមួយតោន ផ្សារកសិផលធម្មជាតិឡេងណាវ៉ាត្រា លក់ខាតដើម ដល់ទៅ ៤០ដុល្លារអាមេរិច ដោយតម្លៃមួយបាវ ទម្ងន់ ៥០ គីឡូក្រាម ប្រភេទអង្ករផ្កាម្លិះលេខ២ លក់ជូនអតិថិជនត្រឹមតែ ៧៦,០០០រៀលតែប៉ុណ្ណោះ៕

8.1K Shares
Copy link
Powered by Social Snap