• Fri. Mar 18th, 2022

មកស្គាល់ម្ចាស់គម្រោងអភិវឌ្ឍលំនៅឋាន បែបសហគមន៍ធម្មជាតិបៃតងក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចដ៏ខ្លាំងផ្លូវជាតិ៦A

20 Shares

បុរី ហ្គោលដេន ផាក ជាគម្រោងលំនៅឋានសហគមន៍ធម្មជាតិបែបបៃតងមួយ ដែលនឹងត្រូវបានសាងសង់នៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចខ្លាំងជាមួយនឹងការរចនាម៉ូតដ៏ទាន់សម័យ និងពេញនិយមបំផុតសម្រាប់ការរស់នៅ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

ថ្ងៃនេះគេហទំព័រឧកញ៉ាញូស៍ សូមណែនាំលោកអ្នកនាងមកស្គាល់ថ្នាក់ដឹកនាំ និងជាស្ថាបនិកដ៏ឆ្នើមដែលជាម្ចាស់បុរី ហ្គោលដេន ផាក ដែលជាសំណង់លំនៅឋានមានគុណភាពរឹងមាំ និងសួនធម្មជាតិបៃតងដ៏ធំដែលស្ថិតនៅក្នុងតំបន់សក្តានុពលសេដ្ឋកិច្ចដ៏ខ្លាំងតាមបណ្តោយផ្លូវជាតិលេខ ៦A។

លោកឧកញ៉ា តេង ហឿង មាន​ស្រុក​កំណើត​កើតជានៅ​ខេត្ត​កំពត។ លោកឧកញ៉ា ជាអ្នកគ្រប់គ្រង​ទូទៅរបស់ ក្រុមហ៊ុនដឹកជញ្ជូន​ តេ​ង​ ឡាយ គ្រុប។ នៅឆ្នាំ​២០១៥ លោក​​បាន​ក្លាយ​ជា​អនុប្រធាន​គម្រោង របស់​បុរី​ អរគីដេវីឡា ជា​ក្រុមហ៊ុន​វិនិយោគ​ផ្នែក​សំណង់​អចលនទ្រព្យ​​ដ៏ធំ​ ដែល​កំពុង​ប្រកួត​ប្រជែង​ក្នុង​ទីផ្សារ​ក្នុង​រាជធានីភ្នំពេញ។

មកដល់ពេលបច្ចុប្បន្នលោកឧកញ៉ា តេង ហឿង ជាថ្នាក់ដឹកនាំដ៏មានទេពកោសល្យក្នុងការបណ្តុះបណ្តាលបុគ្គលិកដែលសុទ្ធសឹងតែទទួលបាននូវភាពជោគជ័យគ្រប់គ្នាៗ ខណៈលោកជាម្ចាស់ក្រុមហ៊ុន បុរី ហ្គោលដេន ផាក និងកាន់តួនាទីជាអនុប្រធានសមាញគមអ្នកអភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា។

ជាមួយនឹងការប្តេជ្ញាចិត្តរីកចម្រើនដ៏យូរអង្វែងនាថ្ងៃអនាគត បុរី ហ្គោលដេន ផាក នឹងផ្តល់ជូនអតិថិជនមិនត្រឹមតែជាសំណង់លំនៅឋានដែលមានគុណភាពរឹងមាំ និងការផ្តល់សេវាកម្មល្អប៉ុណ្ណោះទេ ប៉ុន្តែក៏ផ្តល់ជូននូវការអភិវឌ្ឍចម្រុះដើម្បីប្រែក្លាយទៅជាសហ គមន៍ធម្មជាតិបៃតងដែលពោរពេញទៅដោយភាពទាក់ទាញ ស៊ីវិល័យ និងគួរឲ្យចង់រស់នៅជាមួយភាពសម្បូរបែបផងដែរ៕

សូមចុចអានអត្ថបទខាងក្រោម៖

20 Shares
Copy link
Powered by Social Snap