• Fri. Apr 1st, 2022

រដ្ឋបាលរាជធានីភ្នំពេញណែនាំឱ្យប្រជាពលរដ្ឋក្នុងតំបន់ក្រហមដាច់ខាតត្រូវតែទៅធ្វើតេស្តរកកូវីដ

12 Shares

ដើម្បីធានាបាននូវប្រសិទ្ធភាព និងការកាត់ផ្ដាច់ការចម្លងកូវីដ-១៩ រដ្ឋបានរាជធានីភ្នំពេញ បានចេញសេចក្ដីណែនាំថ្មីបន្ថែម ដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងតំបន់ក្រហម ដែលបិទខ្ទប់ទាំងអស់ត្រូវតែ អញ្ជើញទៅធ្វើតេស្តសំណាករកកូវីដទាំងអស់គ្នា មិនឱ្យចន្លោះនរណាម្នាក់ឡើយ។

រដ្ឋបាលរាជធានីភ្នំពេញ សង្ឃឹមយ៉ាងមុតមាំថា ក្នុងដំណាក់កាលដ៏លំបាកនេះ បងប្អូនប្រជាពលរដ្ឋក្នុងតំបន់ក្រហមទាំងអស់ នឹងចូលរួមសហការ តាមការណែនាំជាកំហិត ជៀសវាងមានការគេចវេះ ព្រោះអាចប្រឈមនឹងការទទួលទោស ដែលមានចែងក្នុង ច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលកូវីដ-១៩ និងលិខិតបទដ្ឋានគតិយុត្តពាក់ព័ន្ធជាធរមាន៕

12 Shares
Copy link
Powered by Social Snap