• Sat. Mar 19th, 2022

អាជ្ញាធរខេត្តបន្ទាយមានជ័យលក់ស្បៀងអាហារតម្លៃទាបជាងទីផ្សារជូនពលរដ្ឋក្នុងតំបន់បិទខ្ទប់

170 Shares

មី ១កេះ តម្លៃ ២០,០០០រៀល ត្រីខ ១យួរ តម្លៃ ១៩,០០០រៀល ពងទា ១បន្ទះ តម្លៃ ១៣,០០០រៀល អង្ករផ្កាម្លិះ ១ការ៉ុង ៥០គីឡូក្រាម ១២០,០០០រៀល ជាតម្លៃទាបជាងទីផ្សារខ្លាំង ត្រូវបានអាជ្ញាធរខេត្តបន្ទាយមានជ័យប្រកាសដាក់លក់ ជូនបងប្អូនប្រជាពលរដ្ឋក្នុងតំបន់បិទខ្ទប់មួយចំនួន ក្នុងក្រុងប៉ោយប៉ែត។ ទីតាំងលក់គ្រឿងឧបភោគបរិភោគ តម្លៃសមរម្យខាងលើ ត្រូវបានរដ្ឋបាលខេត្តបន្ទាយមានជ័យ ដាក់លក់នៅទីតាំងខាងលិចផ្សារប៉ោយប៉ែតថ្មី (ផ្សារអគ្គៈ)។

ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យទើបតែ ប្រកាសដាក់តំបន់ភូមិសាស្ត្រ ជុំវិញបរិវេនកាស៊ីណូ និងសណ្ឋាគារ ប៉ោយប៉ែតផាលេសថ្លាស ស្ថិតក្នុងភូមិក្បាលស្ពាន១ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ជាតំបន់ក្រហម ក្រោយតំបន់នេះ រកឃើញថា មានករណីផ្ទុះឆ្លងរីករាលដាលជំងឺកូវីដ-១៩៕

170 Shares
Copy link
Powered by Social Snap