• Sat. Mar 19th, 2022

កម្រងរូបភាពនៅពីក្រោយ «មូលនិធិ ឧកញ៉ា ហ៊ួត ជា» ចេញធ្វើសកម្មភាពមនុស្សធម៌ក្នុងសង្គម

64 Shares

«ធ្វើល្អមិនខាតទេ ទោះបីគេមិនដឹង ក៏យើងមានក្ដីសុខផ្ទាល់ខ្លួនដែរ» នេះជាទស្សនៈវិស័យ និងគោលដៅចម្បងរបស់ លោក ឧកញ៉ា ហ៊ួត ជា ក្នុងនាមជា ប្រធានមូលនិធិ ឧកញ៉ា ហ៊ួត ជា ដែលតែងតែ​ចំណាយទាំងធនធាន និងពេលវេលាផ្ទាល់ខ្លួន ចេញធ្វើសកម្មភាពសប្បុរសធម៌ ជួយសង្គម និងប្រជាជនប្រឈមបញ្ហាខ្វះខាតមកជាហូរហែ។

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ជារៀងរាល់ខែ «មូលនិធិ លោកឧកញ៉ា ហ៊ួត ជា» បានចុះធ្វើសកម្មភាពមនុស្សធម៌មករហូត។ ខាងក្រោមនេះ ជាកម្រងរូបភាពខ្លះៗ ដែលមូលនិធិ ឧកញ៉ា ហ៊ួត ជា បានចុះជួយផ្ទាល់ដល់ប្រជាពលរដ្ឋ ដែលកំពុងស្ថិតក្នុងស្ថានភាពលំបាក។

ទាំងអស់នេះ គ្រាន់តែជាសកម្មភាពមនុស្សធម៌មួយផ្នែក ដែលផ្ដួចផ្ដើមដោយផ្ទាល់របស់ លោកឧកញ៉ា ហ៊ួត ជា ប៉ុណ្ណោះ នៅពីក្រោមកម្រងរូបភាពទាំងនេះ នៅមានសកម្មភាពជាច្រើនទៀត ដែលក្រុមការងារ និងសប្បុរជនរបស់មូលនិធិនេះ បានចុះជួយប្រជាពលរដ្ឋខ្វះខាតយ៉ាងសស្រាក់សស្រាំ៕

ចុចអានអត្ថបទ៖ មូលហេតុ ឧកញ៉ា ហ៊ួត ជា ដាច់ចិត្តរៃអង្គាសថវិកាពីសប្បុរសជនតាមបណ្ដាញសង្គមជួយអ្នកខ្វះខាតក្នុងតំបន់ក្រហម

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

64 Shares
Copy link
Powered by Social Snap