• Mon. Mar 14th, 2022

អ្នកជំនួញម្នាក់នៅពីក្រោយភាពជោគជ័យរបស់ក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប របស់មហាសេដ្ឋី លី យ៉ុងផាត់

346 Shares

លោកអ្នកនាងប្រាកដជាធ្លាប់បានស្គាល់ ក្រុមហ៊ុន អិល. វ៉ាយ. ភី គ្រុប ដែលបានឈរជើងក្នុងពិភពជំនួញនៅកម្ពុជាជាង៣០ឆ្នាំមកហើយ ខណៈក្រុមហ៊ុនរបស់មហាសេដ្ឋីកំពូលលំដាប់ប្រទេសមួយនេះបានវិវឌ្ឍន៍ខ្លួនយ៉ាងលឿងជាទីបំផុត។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ

រូបភាព៖ ស្ថានីយ៍ទូរទស្សន៍ ភីអិនអិន

អិល.វ៉ាយ.ភី គ្រុប ចាប់ផ្តើមបដិសន្ធិឡើងនៅដើមទសវត្សឆ្នាំ៩០ ជាការផ្តួចផ្តើមគំនិត និងចក្ខុវិស័យវែងឆ្ងាយរបស់អ្នកឧកញ៉ា លី យ៉ុងផាត់ ដែល​ជា​អ្នក​រក​ស៊ី​ដ៏​មាន​ឥទ្ធិពល​ម្នាក់​ និង​គេ​ស្គាល់​ថាជា​ «ស្តេច​កោះ​កុង»។​ លោក​រក​ស៊ី​ជំនួញ​ជា​ច្រើនមុខស្ទើរគ្រប់វិស័យរួមមាន៖ វិស័យសណ្ឋាគារ និងកម្សាន្ត, វិស័យហេដ្ឋារចនាសម្ព័ន្ធ និងសេវាទឹកភ្លើង, វិស័យកសិកម្ម និងដំណាំកសិឧស្សាហកម្ម, នាំចូល និងចែកចាយ, វិស័យអចលនទ្រព្យ, ប្រព័ន្ធផ្សព្វផ្សាយ, និងមជ្ឈមណ្ឌលចែកចាយផលិតផល។

រូបភាពឯកសារ

នៅពីក្រោយការជោគជ័យ និងភាពល្បីល្បាញក្នុងពិភពជំនួញនៅកម្ពុជាពេលនេះ ក៏មានឥស្សរជនដែលជាមគ្គុទេសន៍ដ៏ឆ្នើម និងជាអ្នកជំនួញមានបទពិសោធន៍យូឆ្នាំម្នាក់ក្នុងការធ្វើជំនួញក្នុងស្រុក និងក្រៅប្រទេសផងដែរ។

លោកឧកញ៉ា សេង ញ៉ក់ នាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប និងអគ្គនាយកក្រុមហ៊ុន ដឹ ព្រេមៀលែន ឯ.ក។ លោកឧកញ៉ា មានស្រុកកំណើតនៅទីក្រុងភ្នំពេញ។ លោកបានបញ្ចប់ការសិក្សា ថ្នាក់អនុបណ្ឌិត ផ្នែកពាណិជ្ជកម្ម។ លោកជាបុគ្គលម្នាក់ក្នុងចំណោមបុគ្គលសំខាន់ៗ ដែលបុរសម្នាក់នេះ ដែលបានលះបង់កម្លាំងកាយចិត្ត ជំនះគ្រប់ព្យុះភ្លៀង និងជ្រុំជ្រែងដើម្បីនាំភាពជោគជ័យមកឲ្យក្រុមហ៊ុន អិល.វ៉ាយ.ភី គ្រុប។

រូបភាពស្ថានីយ៍ទូរទស្សន៍ ភីអិនអិន

ជាមួយនិងការក្តោបក្តាប់តួនាទីសំខាន់ៗក្នុងក្រុមហ៊ុន លោកឧកញ៉ា ​សេង ញ៉ក់ ក៏​ជា​កូន​ប្រសារ​របស់​អ្នកឧកញ៉ា លី យ៉ុងផាត់ ឧត្តម​ភរិយា​របស់​លោក​គឺ​លោកជំទាវ​ លី អាផណ។ មកដល់ពេលបច្ចុប្បន្នលោកកាន់តួនាទីសំខាន់ៗជាច្រើនក្នុងមុខជំនួញរបស់មហាសេដ្ឋី លី យ៉ុងផាត់ រួមមាន៖ នាយក​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប, អគ្គនាយកក្រុមហ៊ុន ដឹ ព្រេមៀលែន, អគ្គនាយកក្រុមហ៊ុន ភ្នំពេញស៊ូហ្គើរ និងគម្រោងជាច្រើនផ្សេងទៀតដែលមានតម្លៃរាប់រយលានដុល្លារអាមេរិក។

រូបភាពស្ថានីយ៍ទូរទស្សន៍ ភីអិនអិន

សមិទ្ធផលជោគជ័យដ៏អស្ចារ្យ ហើយឈរជើងរឹងមាំមកដល់សព្វថ្ងៃនេះ សុទ្ធតែកើតឡើងពីថ្នាក់ដឹកនាំកំពូលៗ និងអ្នកគ្រប់គ្រងសុទ្ធតែមានទេពកោសល្យ ជំនាញ បច្ចេកទេសច្បាស់លាស់ ដើម្បីនាំនូវភាពជោគជ័យទាំងអស់នេះមកជូន អិល.វ៉ាយ.ភី គ្រុប ដែលមានមហា​សេដ្ឋី​ដ៏​មាន​ឥទ្ធិពល​ម្នាក់ លី យ៉ុងផាត់ ប្រធាន​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន អិល វ៉ាយ ភី គ្រុប ដែល​ជា​ក្រុមហ៊ុន​វិនិយោគ​ខ្មែរ​ដ៏​ធំ​ល្បីល្បាញ​មួយ​នៅ​ក្នុង​ប្រទេស​កម្ពុជា៕

សូមចុចអានអត្ថបទទាក់ទង៖

346 Shares
Copy link
Powered by Social Snap