• Tue. Mar 15th, 2022

សូមប្រជាពលរដ្ឋក្នុងតំបន់ទាំងនេះ កុំចេញពីផ្ទះបើមិនចាំបាច់ ព្រោះរកឃើញករណីឆ្លងច្រើនណាស់

11 Shares

អនុគណៈកម្មការតាមដានស្រាវជ្រាវជំងឺកូវីដ-១៩ ទើបបញ្ជាក់ច្បាស់ៗមុននេះបន្តិច ពីតំបន់ប្រឈមហានិភ័យខ្ពស់ជាងគេមួយចំនួន ដែលជាសញ្ញាប្រាប់ទៅបងប្អូនក្នុងភូមិសាស្ត្រទាំងអស់នោះថា សូមកុំចេញពីផ្ទះដាច់ខាត បើមិនមានការងារចាំបាច់។

ភូមិ សង្កាត់ និងខណ្ឌ ដែលអនុគណៈកម្មការតាមដានស្រាវជ្រាវជំងឺកូវីដ-១៩ បង្ហើបប្រាប់មានដូចជា៖

?
ភូមិ ២៣ សង្កាត់ បឹងកក់ទី ១ ខណ្ឌ ទួលគោក
?
 ភូមិ ដំណាក់ធំ៣ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ
?
 ភូមិ ត្រពាំងថ្លឹង សង្កាត់ ចោមចៅទី១ ខណ្ឌ ពោធិ៍សែនជ័យ
?
 ភូមិ ដំណាក់ធំ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ
?
 ភូមិ ដំណាក់ធំ២ សង្កាត់ ស្ទឹងមានជ័យទី១ ខណ្ឌ មានជ័យ
?
 ភូមិ ទ្រា៤ សង្កាត់ ស្ទឹងមានជ័យទី៣ ខណ្ឌ មានជ័យ

ម្យ៉ាងទៀត សូមបងប្អូននៅក្នុងភូមិទាំងអស់នេះ យកចិត្តទុកដាក់ តាមដានសុខភាពរបស់ខ្លួន ប្រសិនបើ មានរោគសញ្ញាដូចជា៖ គ្រុនក្ដៅ, ក្អក, កណ្ដាស់, ឈឺបំពង់ក ឬដកដង្ហើមខ្លីៗ ឬ សង្ស័យ សូមមេត្តាប្រញាប់ ​ទាក់ទងទៅលេខ ១១៥!

11 Shares
Copy link
Powered by Social Snap