• Mon. Mar 14th, 2022

នាយករដ្ឋមន្ត្រីថ្លែងអំណរគុណចំពោះសេដ្ឋីស្រុកខ្មែរ៧៤រូប បានបរិច្ចាគថវិកាចំនួន ៣០២.២៥០ ដុល្លារអាមេរិក ដើម្បីជួយជនរងគ្រោះសារជំងឺកូវីដ១៩

41 Shares

ជំងឺកូវីដបាននិងកំពុងរីករាលដាលចូលក្នុងសហគមន៍នៃប្រទេសកម្ពុជាបណ្តាលឲ្យរងផលប៉ះពាល់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋ ខណៈរាជរដ្ឋាភិបាលចាត់វិធានការបិទទ្ទប់តំបន់ដែលមានការឆ្លងខ្លាំងជាបន្តបន្ទាប់ដើម្បីកាត់ផ្តាច់នៃការឆ្លងជំងឺដ៏កាចសាហាវមួយនេះ។

សូមចុច Subscribe Telegram oknha_news ដើម្បីទទួលបានព័ត៌មានគ្រប់​សកម្មភាព​ឧកញ៉ា​ អាជីវកម្ម ចែក​រំលែក ជោគជ័យ  

រូបភាពហ្វេសប៊ុក

ជំនួយសប្បុរធម៌ពីសំណាក់ អ្នកឧកញ៉ា លោកឧកញ៉ា លោកជំទាវ និងសប្បុរជនជាច្រើននាក់ ក៏បានជួយឧបត្ថម្ភដល់ជនរងគ្រោះ និងតំបន់ដែលទទួលរងនូវការរាតត្បាតមួយចំនួន ដើម្បីរួមចំណែកជាមួយរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរនៅតាមមូលដ្ឋាន ឱ្យបានទាន់ពេលវេលា។

រូបភាពក្រុមគ្រូពេទ្យ TYDA

ជាក់ស្តែងនៅថ្ងៃទី៣ខែឧសភា ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានចេញលិខិតថ្លែងអំណរគុណជូនចំពោះ អ្នកឧកញ៉ា លោកឧកញ៉ា និងលោកជំទាវឧកញ៉ា ៧៤រូបដែលបានចូលរួមបរិច្ចាគនូវថវិកាចំនួន ៣០២.២៥០ ដុល្លារអាមេរិក តាមរយៈរដ្ឋបាលរាជធានីភ្នំពេញ ដើម្បីជួយដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាកដោយសារការរាតត្បាតនៃជំងឺកូវីដ១៩ក្នុងសហគមន៍ ២០កុម្ភៈ និងវិធានការបិទទ្ទប់ក្នុងរាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្តាល៕

41 Shares
Copy link
Powered by Social Snap