• Tue. Mar 15th, 2022

អ្នកធ្វើដំណើរមកពីរាជធានី-ខេត្តផ្សេងៗចូលខេត្តព្រៃវែង តម្រូវឱ្យរុកច្រមុះធ្វើតេស្តនិងចត្តាឡីស័ក១៤ថ្ងៃ

485 Shares

ឯកឧត្ដម ជា សុមេធី អភិបាលខេត្តព្រៃវែង បានប្រកាសថា អ្នកធ្វើដំណើរទាំងឡាយណា ដែលមានគោលមកពីរាជធានី-ខេត្តផ្សេងៗចូលខេត្តព្រៃវែង នឹងតម្រូវឱ្យតេស្តយកសំណាក រួចបន្តធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ដោយគិតចាប់ពីថ្ងៃទី០៦ ឧសភា ២០២១នេះតទៅ។

វិធានការរដ្ឋបាលដ៏ម៉ឺងម៉ាត់របស់រដ្ឋបាលខេត្តព្រៃវែងដដែលនេះ ក៏បានបញ្ជាក់ផងដែរថា នឹងលើកលែងចំពោះអ្នកដំណើរដែលពួកគាត់គ្រាន់តែធ្វើដំណើរឆ្លងកាត់ខេត្តធម្មតា។

កាល​ពី​ថ្ងៃទី២៥ ខែ​មេសា រដ្ឋាភិបាល​កម្ពុជា​បាន​សម្រេច​បញ្ចប់​បម្រាម​ហាម​ឃាត់​ការ​ធ្វើ​ដំណើរ​ឆ្លង​ពី​ខេត្ត​មួយ​ទៅ​ខេត្ត​មួយ និងអនុញ្ញាតឱ្យមានការបើកតំបន់ទេសចរណ៍ទូទាំងប្រទេសឡើងវិញ ដោយអនុវត្តចាប់ពីថ្ងៃទី០៦ ឧសភា ២០២១ តទៅ៕

485 Shares
Copy link
Powered by Social Snap