• Wed. Mar 16th, 2022

សមត្ថកិច្ចកំពុងស្រាវជ្រាវ​រកជន​បន្លំ​ខ្លួន​ជា​អធិការ​ខណ្ឌមានជ័យ និង​ម្ចាស់​គណនី​ហ្វេសប៊ុក​ឈ្មោះ​«​ឈឹ​ម​» ដែលកាន់ងារឧកញ៉ា

12 Shares

អធិការនគរបាលខណ្ឌមានជ័យ លោកវរសេនីយ៍ឯក ម៉េង វិមានតារា ច្រានចោលរាល់ការបង្ហោះរបស់ម្ចាស់អាខោន ឱសថស្ថានភ្នំទ្រទ្រង់ នៅលើបណ្ដាញសង្គម facebook ដោយបានចោទប្រកាន់ទៅលើលោកអធិការថា បានខលទៅគំរាមកំហែង។

លោក ម៉ែង វិមានតារា

បើតាមសេចក្តីបំភ្លើព័ត៌មានរបស់អធិការនគរបាលខណ្ឌមានជ័យ បានឲ្យដឹងថា លោកមិនបានខលទៅគំរាមកំហែងពាក់ព័ន្ធជុំវិញរឿងរ៉ាវជាមួយលោកម្នាក់នេះនោះទេ ហើយក៏មិនដែលធ្លាប់ស្គាល់លោកម្នាក់នេះដែរ។

ក្នុងសេចក្តីបំភ្លើព័ត៌មាន បានស្នើរឲ្យម្ចាស់អាខោនខាងលើលុបចេញជាបន្ទាន់នឹងធ្វើការបកស្រាយទៅកាន់មហាជនកុំឲ្យមានការភាន់ច្រឡំណាមួយឲ្យសោះទៅលើលោកអធិការ ខណៈគណនីហ្វេសប៊ុកឈ្មោះ “ឈឹម” គេស្គាល់ថាមានងារឧកញ៉ាដែលនោះ មិនព្រមស្វែងរកការពិតនៃម្ចាស់លេខនិងម្ចាស់សម្លេងដែលបានខលទៅគំរាមកំហែងលោកនេះឲ្យច្បាស់សិន ទើបលោកមកបង្ហោះចោទប្រកាន់ដោយគ្មានហេតុផលយ៉ាងដូច្នេះ។

ម្ចាស់គណីហ្វេសប៊ុកឈ្មោះ ឈឹម

លោក ម៉េង វិមានតារា មានប្រសាសន៍លើបណ្តាញសង្គមថា៖ ឈប់បានឈប់ទៅ សូមកុំយកឈ្មោះខ្ញុំទៅពាក់ព័ន្ធទៅរឿងរបស់អស់លោកអី។ ពេលវេលាខ្ញុំមានតម្លៃណាស់សម្រាប់បម្រើជាតិខ្ញុំ ពលរដ្ឋខ្ញុំ និងថ្នាក់ដឹកនាំ ខ្ញុំមិនចង់ចំណាយពេលវេលាអត់ប្រយោជន៍ជាមួយអស់លោកទេ។

លោក វិមានតារា បានបញ្ជាក់ថា ចំពោះម្ចាស់លេខ069 359757 ដែលបានអះអាងថា រូបគាត់ជាអធិការខណ្ឌមានជ័យ គឺខ្ញុំសូមបដិសេធន៍ទាំងស្រុងលើករណីនេះ។

ម្យ៉ាងវិញទៀត នៅ​ក្នុង​វី​ដេ​អូ​នេះ ម្ចាស់​គណនី​ខាងលើ គឺ​បាន​ទាញ​យកឈ្មោះ​លោក​អធិការ​នគរបាល​ខណ្ឌមានជ័យ ជា​ច្រើន​លើក ច្រើន​សារ ឲ្យ​ចូល​មក​ពាក់ព័ន្ធ​ក្នុង​សាច់​រឿង​របស់​ខ្លួន ដោយ​ទ​ង្វើ​ទាំងនេះ មាន​ចេតនា​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស សេចក្តី​ថ្លៃថ្នូរ របស់​ ម៉េ​ង វិមាន​តារា និង​កិត្តិយស​របស់​កងកម្លាំង​នគរបាល​ជាតិ​ទាំងមូល ដែល​បច្ចុប្បន្ន​កម្លាំង​ទាំងអស់​កំពុង​តែ​មមាញឹក យកចិត្តទុកដាក់ ក្នុង​កិច្ច​ប្រត្តិបត្តិការ​រក្សា​ការពារ​សន្តិសុខ​សណ្តាប់ធ្នាប់​សាធារណៈ និង​សុវត្ថិភាព​សង្គម ជា​ពិសេស​ក្នុង​យុទ្ធនាការ​ប្រយុទ្ធ​ប្រឆាំង​នឹង​ការ​ឆ្លង​រាលដាល នៃ​ជំងឺ​កូ​វី​ដ​-១៩ ។

សមត្ថកិច្ច​ជំនាញ កំពុង​​ស្រាវជ្រាវ​រក​ម្ចាស់​លេខ​ទូរស័ព្ទ ដែល​បន្លំ​ខ្លួន​ជា​អធិការ​ខណ្ឌមានជ័យ ក៏​ដូច​ជា​ម្ចាស់​ផេ​ក​ឱសថស្ថាន​បុរាណ ភ្នំ​ទ្រទ្រង់ ដើម្បី​ចូលខ្លួន​​បំភ្លឺ​លើ​ករណី​បន្លំ​ជា​លោក​អធិការ​នេះ៕

សេចក្តីបំភ្លឺព័ត៌មានរបស់អធិការខណ្ឌមានជ័យ
12 Shares
Copy link
Powered by Social Snap