• Fri. Mar 25th, 2022

រដ្ឋបាលខេត្តកំពង់ចាមសម្រេចបិទខ្ទប់ «ភូមិអកទៀង» ជាបន្ទាន់ក្រោយរកឃើញអ្នកវិជ្ជមានកូវីដ

17 Shares

មិនបង្អង់យូរ រដ្ឋបាលខេត្តកំពង់ចាម ប្រកាសបិទខ្ទប់ភូមិសាស្ត្រ ភូមិអកទៀង ដែលស្ថិតនៅក្នុង ឃុំតាំងក្រាំង ស្រុកបាធាយ រយៈពេល ១៤ថ្ងៃ ដោយសារ រកឃើញប្រជាពលរដ្ឋក្នុងភូមិ (មិនបញ្ជាក់ចំនួន) ឆ្លងកូវីដ-១៩។ ក្រោយចេញសេចក្ដីសម្រេចនេះ ភូមិអកទៀង នឹងត្រូវបិទខ្ទប់ និងស្ថិតក្រោមការតាមឃ្លាំងមើលរបស់អាជ្ញាធរ យ៉ាងម៉ឺងម៉ាត់ ដោយគិតចាប់ពី ថ្ងៃទី១០ ខែឧសភា រហូតដល់ថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២១។

រដ្ឋបាលខេត្តបញ្ជាក់លម្អិតបន្ថែមថា ចាប់ពីថ្ងៃទី១០ ខែឧសភា តទៅ អ្នកភូមិក្នុងមួយគ្រួសារ នឹងអនុញ្ញាតឱ្យចេញទៅទិញម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ចាំបាច់ផ្សេងៗ ក្នុងមួយសប្តាហ៍បានតែម្នាក់ ហើយក្នុងមួយគ្រួសារនោះទៀតសោត ចេញបានតែមនុស្សម្នាក់ប៉ុណ្ណោះ៕

17 Shares
Copy link
Powered by Social Snap